Neymar មិន​ចង់​ឃើញ​បាល់ ក្រោយ​ប្រេស៊ីល​ធ្លាក់ World Cup ត្រឹមវគ្គ​៨ក្រុម​ចុងក្រោយ

  • 2018-07-22 03:15:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល Neymar Jr. បាន​សារភាព​ថា ក្រោយពេល​ប្រេស៊ីល​ធ្លាក់​ចេញពី World Cup 2018 ត្រឹមវគ្គ​៨ក្រុម​ចុង​ក្រោយ ខ្លួន​មិន​ចង់​លេង​បាល់ មើលឃើញ​​បាល់ និង​មិន​ចង់​មើល​ការ​ប្រកួត World Cup ដែលនៅ​សេសសល់​​ទៀត​នោះ​ឡើយ។ Neymar បាន​និយាយ​ដូច្នេះ ក្នុង​កិច្ចសម្ភាស​ជាមួយ AFP កាលពី​ថ្ងៃទី២១​កក្កដា​ម្សិលមិញ។

Neymar ដួលក្នុងពេលប្រកួតជាមួយស្វីស នៅវគ្គចែកពូល World Cup 2018
Neymar បាន​បញ្ជាក់​ថា ការ​បរាជ័យ​នេះ គឺ​ធ្វើឱ្យ​រូបគេ​ពិតជា​ពិបាក​ចិត្ត​ខ្លាំង​ណាស់ ប៉ុន្តែ​ទុក្ខព្រួយ​នេះ បាន​កន្លង​ទៅ​ហើយ។ «**ខ្ញុំមាន​កូន គ្រួសារ មិត្តភក្តិ ហើយ​ពួកគេ មិន​ចង់​ឃើញ​ខ្ញុំ​កើតទុក្ខ​នោះទេ។ ខ្ញុំមាន​ហេតុផល​ជាច្រើន ដើម្បី​ឱ្យមាន​ភាព​សប្បាយ​រីករាយ ជាង​កើតទុក្ខ**»។

ខ្សែប្រយុទ្ធ​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​របស់​ក្លឹប​បារាំង PSG រូប​នេះ បាន​លើកឡើង​ថា ខ្លួន​មាន​បន្ទុក និង​ទំនួល​ខុសត្រូវ ចំពោះ​ក្រុម​ជម្រើសជាតិ និង​ក្លឹប ហើយ​រូបគេ​ក៏​បាន​ត្រៀមខ្លួន​ក្នុងការ​ដោះស្រាយ​​ជាមួយ​នឹង​សម្ពាធ​ទាំងនោះ និង​ការ​រិះគន់​នានា​ផងដែរ នៅពេល​ដែល​ទទួលបាន​លទ្ធផល​មិនល្អ។

សូម​រំលឹក​ថា ក្រុម​ប្រេស៊ីល បាន​ប្រកួត​ចាញ់​បែលហ្សិក ដោយ​លទ្ធផល ១-២ នៅ​ក្នុង​វគ្គ៨ក្រុម​ចុងក្រោយ នៃ World Cup 2018 នៅ​ប្រទេស​រុស្ស៊ី។ ៥ប្រកួត​របស់​ប្រេស៊ីល ក្នុង​ព្រឹត្តិការណ៍​នេះ គឺ​ស៊ុត​បញ្ចូល​ទី​គូ​​ប្រកួត​បាន​ចំនួន ៨​គ្រាប់ ក្នុង​នោះ Neymar រកបាន​ចំនួន ២គ្រាប់​តែ​ប៉ុណ្ណោះ៕

Neymar អបអរក្រោយស៊ុតបញ្ចូលទីក្រុមម៉ិកស៊ីកូ នៅវគ្គ១៦ក្រុមចុងក្រោយនៃ World Cup 2018។ រូបថត៖ FIFA World Cup

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;