លោក​ រ៉ុង ឈុន បដិសេធ​រឿង​ដឹកនាំធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​ការ​បោះឆ្នោត

  • 2018-07-22 04:23:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ រ៉ុង ឈុន ទី​ប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯក​រាជ្យ បាន​ច្រាន​ចោល​ចំពោះ​ព័ត៌មាន​ដែល​ថា លោក​មាន​គម្រោង​​នឹង​ដឹកនាំ​កម្មករ កម្មការិនី គ្រូបង្រៀន ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​ទៅ​នឹង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាលទី​៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ២០១៨ ខាងមុខ​នេះ។

លោក រ៉ុង ឈុន ក្នុងពិធីជួបជុំ១ នៅរាជធានីភ្នំពេញ ក្រោយពេលលាលែងពីសមាជិក គ.ជ.ប
លោក​ រ៉ុង ឈុន បាន​ថ្លែង​ប្រាប់​ [ខ្លីៗ] ​កាលពី​រសៀល​ថ្ងៃទី២១កក្កដា​ថា លោក​មិន​មាន​គម្រោង​ដឹកនាំធ្វើ​មហាបាតុកម្ម​នេះទេ ពីព្រោះ​ការ​បោះឆ្នោត​ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ហើយ​មិនមាន​គណបក្ស​ប្រឆាំង​ចូលរួម​ឡើយ។

អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត​ រូបនេះ បាន​បន្ត​ថា នៅ​ក្នុង​ការ​បោះឆ្នោត​ខាងមុខ​នេះ​ គឺ​មិន​មានការ​តវ៉ា​ទាមទារ​អ្វី​នោះទេ ហើយ​អ្វី​ដែល​លេចឮ​អំពី​បាតុកម្ម​នោះ គឺ​គ្រាន់​តែ​ជា​ពាក្យ​ចចាម​អារាម​តែ​ប៉ុណ្ណោះ ពី​ព្រោះ​បើ​លោក​ធ្វើ គឺ​ត្រូវ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ។

ចំណែក​លោក​នាយ​ឧត្តម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ក៏​បាន​ថ្លែងប្រាប់​ [ខ្លីៗ] កាលពី​ម្សិលមិញ​នេះ​ដែរ​ថា ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ គឺ​ធ្វើទៅ​តាម​រដ្ឋធម្មនុញ្ញ ដែល​មានរយៈពេល​៥ឆ្នាំ​ម្តង។ លោកថា ​ប្រសិន​បើ​ប្រឆាំង​ទៅនឹងការ​បោះឆ្នោត បាន​ន័យ​ថា ប្រឆាំង​ទៅនឹង​រដ្ឋធម្មនុញ្ញ​ដូច្នោះ​ដែរ។

លោក​បន្ថែម​ថា ក្នុង​ករណី​មាន​ភស្តុតាង​ក្នុងការ​រារាំង​ប្រជា​ពលរដ្ឋ​ មិន​ឱ្យ​ទៅ​បោះឆ្នោត គឹ​នឹងត្រូវ​អនុវត្ត​តាម​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ៕

លោក ខៀវ សុភ័គ ថ្លែង​នាពេលកន្លងមក

អត្ថបទ៖ សោភា

អត្ថបទថ្មី
;