Liverpool ចាញ់ Dortmund ក្នុង​ថ្ងៃ​ប្រកួត​បើក​ឆាកពាន ICC

  • 2018-07-23 01:45:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ Christian Pulisic បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ឲ្យ Dortmund យក​ឈ្នះ Liverpool ដោយ​លទ្ធផល ៣-១ កាលពី​ថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ​២០១៨ ក្នុង​ការ​ប្រកួត Pres-season។

Pulisic រកគ្រាប់បាល់ឲ្យ Dortmund (រូបថត៖ AP)
ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ International Champions Cup (ICC) លើក​ដំបូង​នេះ Liverpool បាន​ធ្វើការ​នាំមុខ​ទៅ​លើ Dortmund នៅ​ក្នុង​នាទី​២៥ ដោយ​ខ្សែ​ការពារ Virgil van Dijk មុន Pulisic របស់ Dortmund រក​បាន ២​គ្រាប់​ ក្នុង​វគ្គ​ទី​២ ជួយ​ឲ្យ​ក្រុម​មកពី​អាល្លឺម៉ង់​ឈ្នះ​ជា​លើក​ទី២ ​នៅ​សហរដ្ឋ​អាមេរិក។ គ្រាប់​ទី​៣របស់ Dortmund រក​បាន​ដោយ Jacob Bruun Larsen នៅ​ចុង​ម៉ោង។

Liverpool នឹង​ត្រូវ​ជួប​ជាមួយ Manchester City នៅ​ក្រុង New Jersey នៅ​ថ្ងៃ​ទី ២៥ កក្កដា ​ខណៈ Dortmund ប៉ះ Benfica នៅ​ក្រុង ​Pittsburgh ៕

ទស្សនាវីដេអូ Highlight

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;