គ.ជ.ប អនុញ្ញាត​ឱ្យ​​ភ្នាក់ងារ​គណបក្ស​ជិត ៨ម៉ឺននាក់ ចូលរួម​សង្កេតការណ៍​បោះឆ្នោត

  • 2018-07-23 03:52:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​អនុញ្ញាត​ឱ្យ​ភ្នាក់ងារ​គណបក្ស​នយោបាយ​ជាង ៧,៩៨ម៉ឺន​នាក់ ចូលរួម​សង្កេត​ការណ៍​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​នីតិកាល​ទី៦ ដែល​ប្រព្រឹត្ត​ធ្វើឡើង​នៅថ្ងៃទី​២៩កក្កដា ២០១៨​ខាងមុខ​នេះ។ នេះ​បើតាម​លទ្ធផល​ផ្លូវ​ការ​នៃ​ចំនួន​ភ្នាក់ងារ​គណបក្ស​នយោបាយ​របស់ គ.ជ.ប ចុះ​ហត្ថលេខា​កាល​ពីថ្ងៃ​ទី១៨ខែ​កក្កដា និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅថ្ងៃទី​២៣​កក្កដា​នេះ។

ប្រជាពលរដ្ឋចូលរួមបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ នៅមណ្ឌល១កន្លែង ក្នុងរាជធានីភ្នំពេញ
ក្នុង​ចំណោម​ភ្នាក់ងារ​គណបក្ស​នោះ មាន​ភ្នាក់ងារ​ពេញសិទ្ធិ​ចំនួន​ជាង ៥,១៥​ម៉ឺន​នាក់ និង​បម្រុង ២,៨២​ម៉ឺននាក់ មកពី​គណបក្ស​ចំនួន​១៤។ ​ភ្នាក់ងារ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន​ច្រើន​ជាងគេ ជិត ៤,៦ម៉ឺន​នាក់ បន្ទាប់មក​គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចំនួន​ជាង ១,៦៧ម៉ឺន​នាក់ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ចំនួន​ជាង ១,១៦ម៉ឺន​នាក់។

គណបក្ស​ចំនួន ៦ ដែល​មិនមាន​ភ្នាក់ងារ​សង្កេតការណ៍​បោះឆ្នោត​រួមមាន៖ គណបក្ស​ពន្លឺថ្មី គណបក្ស​ខ្មែរក្រោក គណបក្ស​ខ្មែរ​សាធារណរដ្ឋ គណបក្ស​ខ្មែរ​ឈប់ក្រ គណបក្ស​ធម្មាធិបតេយ្យ គណបក្ស​ឆន្ទៈ​ខ្មែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;