រដ្ឋបាល​រាជធានី​ភ្នំពេញ ជូន​ដំណឹង​ពី​ការ​បញ្ចៀស​ចរាចរណ៍​ជា​បណ្ដោះ​អាសន្ន នៅ​ថ្ងៃ​២៧​កក្កដា

  • 2018-07-23 04:06:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ អំពី​ការ​បញ្ចៀស​ចរាចរណ៍​ជា​បណ្ដោះអាសន្ន ក្នុង​ការ​ដង្ហែ​ក្បួន​បិទ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ​២០១៨ ដែល​ចាប់ផ្ដើម​ពីម៉ោង​ ៦ព្រឹក​ ដល់​ក្បួនដង្ហែ​ត្រូវ​បាន​បញ្ចប់​។

ក្បួនដង្ហែឃោសនាបោះឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ កាលពីថ្ងៃបើកឆាកយុទ្ធនាការឃោសនា
លិខិត​ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី២៣ កក្កដា​នេះ បាន​ឲ្យដឹង​ថា គណបក្ស​នយោបាយ​ជាច្រើន​នឹង​ធ្វើការ​ជួបជុំ និង​ដង្ហែ​ក្បួន​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះពេជ្រ ដែល​មាន​ការ​ជួបជុំ​សមាជិក​ប្រហែល ២៥​ម៉ឺននាក់ និង​នៅ​ទីលាន​ប្រជាធិបតេយ្យ ប្រហែល ២​ម៉ឺននាក់ និង​ការ​ជួបជុំ​នៅ​តាម​ទីស្នាក់ការ​គណបក្ស​មួយ​ចំនួន រួច​ដង្ហែ​តាម​ផ្លូវ​ដូច​ខាងក្រោម​៖
ក្បួនដង្ហែឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃបើកឆាកយុទ្ធនាការឃោសនា
  • មហាវិថី​កម្ពុជា​ក្រោម

  • មហាវិថី​សម្ដេចមុនីរ៉េត

  • កំណាត់វិថីសម្ដេចសុធារស

  • កំណាត់មហាវិថីម៉ៅសេទុង

  • កំណាត់មហាវិថីព្រះមុនីវង្ស

  • កំណាត់មហាវិថីព្រះសីហនុ

  • តិរីវិថីព្រះស៊ីវត្ថិ

  • ផ្លូវជាតិលេខ១

  • ផ្លូវជាតិលេខ២

  • ផ្លូវជាតិលេខ៥

  • ផ្លូវមិត្តភាពភ្នំពេញ-ហាណូយ

  • ផ្លូវណតប៊្រីត

  • ផ្លូវចោមចៅ

  • ផ្លូវលេខ២៧១

  • ផ្លូវលេខ៧០

  • ផ្លូវជាតិលេខ៦ និងផ្លូវសំខាន់ៗមួយចំនួនទៀត។

ក្បួនដង្ហែឃោសនាបោះឆ្នោតរបស់គណបក្សហ៊្វិនស៊ិនប៉ិច កាលពីថ្ងៃបើកឆាកយុទ្ធនាការឃោសនា

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋយោគយល់អាធ្យាស្រ័យ និងចូលរួមសហការអនុវត្ត ជាមួយអាជ្ញាធរឲ្យមានប្រសិទ្ធភាព​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;