ក្រសួង​សាធារណការ បញ្ចេញ​វីដេអូ បង្អួត​សម្រស់​ផ្លូវជាតិ​លេខ​៥៥

  • 2018-07-23 07:08:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​ បាន​បង្ហោះ​​វីដេអូ១​នៅលើ​ទំព័រ​ហ្វេសប៊ុក ស្តី​អំពី​សម្រស់​ផ្លូវជាតិ​លេខ៥៥ ដែល​លាត​សន្ធឹង​ចាប់ពី​ផ្លូវជាតិ​លេខ៥ ទីរួម​ខេត្ត​ពោធិ៍សាត់-វាលវែង-ថ្មដា-ច្រក៥៦ (ព្រំដែន​កម្ពុជា-ថៃ)។

បើតាម​ការ​រៀបរាប់​របស់​ក្រសួង ផ្លូវ​នេះ​ជាផ្លូវ​កោង​បត់បែន​ អម​ដោយ​ធម្មជាតិ​បៃតង ព្រៃឈើ ជួរភ្នំ ទឹកជ្រោះ វាលស្រែ ដ៏​ស្រស់​ស្អាត​គួរ​ឱ្យ​គយគន់ មាន​អត្ថ​ប្រយោជន៍​ជាផ្លូវ​ទេសចរណ៍​ធម្មជាតិ សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​កសិផល និង​ផលិតផល​ពី​ក្នុង​តំបន់​ទៅកាន់​ទីផ្សារ​ក្នុង និង​ក្រៅ​ប្រទេស។

សូម​បញ្ជាក់​ថា ផ្លូវ​ជាតិ​ដែលមាន​តម្លៃ​ជិត ១០០លាន​ដុល្លារ​នេះ មាន​ប្រវែង ជាង​១៨០​គីឡូម៉ែត្រ ទទឹង​ផ្លូវ ៩ម៉ែត្រ ដោយ​បែងចែក​ជា ២គន្លង​ផ្លូវ។ ផ្លូវ​នេះ មាន​កន្លែង​ខ្លះ មិនទាន់​បាន​ដាក់​ផ្លាក​សញ្ញា លាប​គំនូស​ផ្លូវ និងដាក់​បង្គោល​សុវត្ថិភាព​ចប់​សព្វគ្រប់​នៅឡើយទេ ដែល​ក្រសួង​បាន​អំពាវនាវ​ ឱ្យ​មានការ​ប្រុងប្រយ័ត្ន ក្នុង​ពេល​បើកបរ៕

សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោមនេះ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;