សីតុណ្ហភាព​នៅ​ជប៉ុន ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ហើយ

  • 2018-07-23 08:28:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី​២៣​កក្កដា​នេះ ប្រទេស​ជប៉ុន បាន​ជួប​នូវ​សីតុណ្ហភាព​កម្រិត​ខ្ពស់​បំផុត ដែល​មិនធ្លាប់​មាន​ ពោល​គឺបាន​កើនឡើង​ដល់​កម្រិត ៤១,១អង្សារសេ​ហើយ។ នេះ​បើតាម​ការ​ប្រកាស​របស់​ភ្នាក់ងារ​ឧតុនិយម​ជប៉ុន។

កម្រិត​សីតុណ្ហភាព​ដ៏ខ្ពស់​បំផុត​នេះ បាន​កើតឡើង​នៅក្នុង​ក្រុង Kumagaya នៃ​ខេត្ត Saitama ចម្ងាយ​ប្រមាណ ៥៦គីឡូម៉ែត្រ​ពី​ក្រុង​តូក្យូ។ សីតុណ្ហភាព​នេះ បាន​បំបែក​កំណត់​ត្រា​ចាស់ កាលពី​ខែ​សីហា ឆ្នាំ​២០១៣ ដែល​មាន​កម្រិត ៤១អង្សារសេ កើតឡើង​នៅ​ក្រុង Shimanto នៃ​ខេត្ត Kochi។

ស្រ្តីម្នាក់ កំពុងផឹកទឹក ក្នុងពេលមានសីតុណ្ហភាពក្តៅខ្លាំង នៅក្រុងតូក្យូ នាថ្ងៃទី២៣កក្កដា ២០១៨។ រូបថត៖ Kyodo
សូម​បញ្ជាក់​ផងដែរ​ថា គិតត្រឹម​ថ្ងៃទី២២​កក្កដា រលក​កម្តៅ​នៅ​ក្នុង​ប្រទេស​ជប៉ុន បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១៥​នាក់ និង​បាន​បង្ខំឱ្យ​មនុស្ស​ជាង ១,២ម៉ឺន​នាក់ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ៕

ប្រភព៖ Japantimes ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;