អង់គ្លេស ផ្ដល់​ដំណោះស្រាយ​ចំពោះ​ទម្លាប់អាក្រក់របស់គ្រូបង្វឹក​ Chelsea

  • 2018-07-23 10:13:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Maurizio Sarri អ្នកចាត់ការ​ថ្មី​ក្លឹប​តោ​ខៀវ Chelsea ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នក​ញៀន​នឹង​បារី ដោយ​លោក​តែងតែ​ជក់​បារី អំឡុង​ការ​ប្រកួត​នានា​កាលពី​ដឹក​នាំ​ក្លឹប​អ៊ីតាលី Napoli ។ ក៏​ប៉ុន្តែ​ទម្លាប់​នេះ គឺ​ជា​អំពើ​ខុសច្បាប់​នៅ​អង់គ្លេស ដូច្នេះ​ក្លឹប Chelsea ​ត្រូវ​បាន​តម្រូវ​ឲ្យ​ធ្វើ​ទីតាំង​១សម្រាប់​លោក Sarri ជក់​បារី ក្នុង​កីឡដ្ឋាន Stanford Bridge ។ នេះ​ជា​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Mirror

ប្រភព​ដដែល​បន្ត​ថា បុរស​ជនជាតិ​អ៊ីតាលី​ខាងលើ ​ជក់បារី ៨០​ដើម​ក្នុង​១ថ្ងៃ ឬ ៤ ទៅ ៥ ដើម​ក្នុង​មួយ​ម៉ោង​។

លោក Sarri ជក់បារី អំឡុងការប្រកួត១ កាលពីនៅដឹកនាំ Napoli (រូបថត៖ Twitter/Ben McKenna)
យោង​តាម​សារព័ត៌មាន [The Sun](https://www.thesun.co.uk/sport/football/6842236/chelsea-maurizio-sarri-smoking-stamford-bridge/) កាលពី​រដូវ​កាល​មុន ក្លឹប​ម្ចាស់​ផ្ទះ RB Leipzig បាន​ធ្វើ​បន្ទប់​សម្រាប់​ជក់​បារី​មួយ​ឲ្យ​គ្រូ​បង្វឹក Napoli ដែល​មាន​វ័យ៥៩​ឆ្នាំ​នេះ នៅ​ក្នុង​បរិវេណ​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់​ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Europa Leauge ។ ដូច្នេះ Chelsea អាច​ប្រើប្រាស់​ដំណោះស្រាយ​ដូចគ្នា​នេះ ចំពោះ​ទម្លាប់​របស់​លោក Sarri ​ផងដែរ​។

សូម​បញ្ជាក់​ថា ចក្រភពអង់គ្លេស បាន​ចេញ​ច្បាប់​ហាមឃាត់​ការ​ជក់បារី នៅ​កន្លែង​ធ្វើ​ការងារ និង​ទី​សាធារណៈ រួម​ទាំង​កីឡដ្ឋាន​បាល់ទាត់​របស់​ក្លឹប​ទាំងអស់ កាល​ពី​ឆ្នាំ​២០០៦៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;