Neymar គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ឆ្នើម​១០នាក់​ចុងក្រោយ​របស់ FIFA ​ទេ

  • 2018-07-25 03:46:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Neymar របស់​ក្លឹប PSG មិន​ជាប់​ឈ្មោះ​នៅ​ក្នុង​បញ្ជី​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​១០​នាក់​ចុងក្រោយរបស់​សហព័ន្ធ​កីឡា​បាល់ទាត់​ពិភពលោក (FIFA) នោះ​ទេ។ តារា​បាល់ទាត់​នេះ បាន​រួមចំណែក​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ឡើង​ដល់​វគ្គ​៨ក្រុម​ចុងក្រោយ ព្រឹត្តិការណ៍ FIFA World Cup 2018 ដែល​បាន​បញ្ចប់​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​។

Neymar (រូបថត៖ Reuters)
យ៉ាង​ណា​ក៏ដោយ កីឡាករ​វ័យ​២៦ឆ្នាំ​រូបនេះ មិន​ទទួល​បាន​សំឡេង​គាំទ្រ​គ្រប់គ្រាន់​ពី​កីឡាករ គ្រូ​បង្វឹក អ្នក​គាំទ្រ និង​សារព័ត៌មាន​នានា​នោះទេ​។

កីឡាករ​១០​នាក់ ដែល​ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ជាប់​ក្នុង​បញ្ជី​១០នាក់​ចុងក្រោយ​មាន​ដូចជា៖

  • Cristiano Ronaldo ៣៣ឆ្នាំ លេង​ឲ្យ​ក្លឹប Juventus និង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់
  • Kevin De Bruyne ២៧ឆ្នាំ ក្លឹប Manchester City និងក្រុម​បែលហ្ស៊ិក
  • Antoine Griezmann ២៧ឆ្នាំ ក្លឹប Atletico Madrid និងក្រុមបារាំង
  • Eden Hazard ២៧ឆ្នាំ ក្លឹប​ Chelsea និងក្រុមបែលហ្ស៊ិក
  • Harry Kane ២៤ឆ្នាំ ក្លឹប Tottenham Hotspur និង​ក្រុមអង់គ្លេស
  • Kylian Mbappe ១៩ឆ្នាំ ក្លឹប Paris Saint-Germain និងក្រុមបារាំង
  • Lionel Messi ៣១ឆ្នាំ ក្លឹប Barcelona និងក្រុមអាហ្សង់ទីន
  • Luka Modric ៣២ឆ្នាំ ក្លឹប Real Madrid និងក្រុមក្រូអាត
  • Mohamed Salah ២៦ឆ្នាំ ក្លឹប Liverpool និងក្រុម​អេហ្ស៊ីប
  • Raphael Varane ២៥ឆ្នាំ ក្លឹប Real Madrid និងក្រុមបារាំង

សូម​ជម្រាប​ថា គេ​នឹង​រក​ឃើញ​បេក្ខភាព ៣​នាក់​ចុងក្រោយ នៅ​ក្នុង​ការ​ប្រកាស​នា​ខែ​កញ្ញា ខាងមុខ​នេះ​៕

រូបថត៖ Reuters

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;