ការ​គេង​នៅ​មុខ​កង្ហារ អាច​ផ្ដល់​គុណ​វិបត្តិ​ចំនួន​៣​ដល់​រាងកាយ​មនុស្ស

  • 2018-07-26 10:01:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​វិបសាយ​សុខភាព The Sleep Advisor បាន​ឲ្យ​ដឹង​ថា ការ​ប្រើប្រាស់​កង្ហារ​ច្រើន​អាច​បណ្ដាល​ឲ្យ​មនុស្ស​ប្រឈម​នឹង​បញ្ហា​សុខភាព​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

១. ខ្យល់​ដែល​បញ្ចេញ​ដោយ​កង្ហារ អាច​សាយភាយ​លម្អង​ធូលី​ដែល​នៅ​ជាប់​ស្លាប​កង្ហារ ហើយ​អាច​បង្ក​ឲ្យ​មនុស្ស​កើត​ជំងឺ​អាឡែស៊ី ហឺត និង​រលាក​ច្រមុះ ជា​ដើម។

២. កង្ហារ​អាច​ធ្វើ​ឲ្យ​ស្បែក​ និង​ប្រព័ន្ធ​រន្ធ​ច្រមុះ​ស្ងួត។

៣. ការ​គេង​មុខ​កង្ហារ អាច​ធ្វើ​ឲ្យ​រមួលក្រពើ​សាច់ដុំ ជា​ពិសេស​ចំពោះ​អ្នក​ដែល​ចូលចិត្ត​គេង​នៅ​ជិត​កង្ហារ ព្រោះ​ខ្យល់​​ដែល​ភាយ​ចេញ​អាចឲ្យ​សាច់ដុំ​ឡើង​តឹងណែន ហើយ​​បង្ក​ជា​ការ​ឈឺចាប់​តែ​ម្ដង៕

ប្រភព៖ RedOnline ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;