កម្ពស់​ទឹក​នៅ​ខេត្ត​ចំនួន​៣ នឹង​បន្ត​កើន​ឡើង​លើស​កម្រិត​​ឲ្យ​ប្រុង​ប្រយ័ត្ន

  • 2018-07-30 23:51:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ចុះ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ថា ដោយសារ​មាន​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្ទាប់​ពី​មធ្យម​ទៅ​ច្រើន នៅ​ក្នុង​​តំបន់​អាង​​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ថៃ និង​ឡាវ វា​បាន​បង្កឲ្យ​ទឹក​ទន្លេ​មេគង្គ​នៅ​កម្ពុជា បន្ត​កើន​ឡើង ២-៣​ថ្ងៃ​បន្ថែម​ទៀត។

យោង​តាម​ការ​ព្យាករ​របស់​ក្រសួង​ធនធាន​ទឹក កម្ពស់​ទឹក​ទន្លេ​មេគង្គ​លើ​​នៅ​កម្ពុជា អាច​នឹង​កើន​ឡើង​ដល់៖

  • នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៨ ទន្លេ​មេគង្គ​ខេត្ត​ស្ទឹងត្រែង ទឹក​អាច​នឹង​កើន​ឡើង​ដល់​កម្ពស់ ១១,៤០​ម៉ែត្រ (កម្ពស់​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន ១០,៧០​ម៉ែត្រ)។

  • នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៨ ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ ទឹក​អាច​នឹង​កើន​ឡើង​ដល់​កម្ពស់ ២២,១៥​ម៉ែត្រ (កម្ពស់​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន ២២​ម៉ែត្រ)។

  • នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៨ ទន្លេ​មេគង្គ​ខេត្ត​កំពង់ចាម ទឹក​អាច​នឹង​កើន​ឡើង​ដល់​កម្ពស់ ១៥,២៥​ម៉ែត្រ (កម្ពស់​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន ១៥,២០​ម៉ែត្រ)។

បន្ថែម​ពី​ការ​ព្យាករ​ខាង​លើ ក្រសួង​ធនធាន​ទឹក ក៏​បាន​​​ស្នើ​ឲ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀស​វៀង​នូវ​គ្រោះ​ថ្នាក់​ផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ​ផង​ដែរ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;