ទឹក​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ ឡើង​កៀក​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​ហើយ!

  • 2018-07-31 07:05:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា ទឹក​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ក្រចេះ បាន​បន្ត​កើន​ឡើង​កៀក​នឹង​កម្រិត​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ហើយ គិត​ត្រឹម​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៨ នេះ។

ក្រសួង​ធនធាន​ទឹក បាន​បញ្ជាក់​ថា តំបន់​ទំនាប​មួយ​ចំនួន​នៅ​តាម​ដង​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ ត្រូវ​បាន​ទឹក​លិច​ចូល​ជា​បណ្ដើរៗ​ហើយ។ ទឹក​នៅ​ទីនោះ​បច្ចុប្បន្ន​មាន​កម្ពស់ ២១,៥៦​ម៉ែត្រ ខណៈ​ដែល​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​គឺ​ ២២​ម៉ែត្រ។

តំបន់​ទំនាប​ដែល​ត្រូវ​ទឹក​លិច​នៅ​ខេត្ត​ក្រចេះ/ រូបភាព៖ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម
តាម​ការ​ព្យាករ ទឹក​ទន្លេ​មេគង្គ​នៅ​ខេត្ត​ក្រចេះ អាច​នឹង​ឡើង​ដល់​កម្ពស់៖
  • ២១,៦០​ម៉ែត្រ នៅ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៨
  • ២១,៦៦​ម៉ែត្រ នៅ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៨
  • ២១,៧១​ម៉ែត្រ នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៨៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;