សម្តេច ហ៊ុន សែន អញ្ជើញ​សម្ពោធ​ចំណត​នាវា​ដឹក​អ្នក​ដំណើរ​ឫស្សីកែវ

  • 2018-08-01 00:11:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ១ ខែ​សីហា ឆ្នាំ​២០១៨នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ចំណត​នាវា​ដឹក​អ្នក​ដំណើរ នៅ​ក្នុង​ខណ្ឌឬស្សីកែវ រាជធានី​ភ្នំពេញ។ នេះ​បើ​តាម​ការ​បញ្ជាក់​តាម​រយៈ​ហ្វេសប៊ុក​ផេក​របស់​សម្ដេច ហ៊ុន សែន។

សម្តេច ហ៊ុន សែន អញ្ជើញ​សម្ពោធ​ចំណត​នាវា​ដឹក​អ្នក​ដំណើរ​ឫស្សីកែវ
រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​រៀបចំ​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក ដើម្បី​បង្កើត​ជា​ប្រព័ន្ធ​ដឹកជញ្ជូន​មួយ​ដែល​មាន​លក្ខណៈ​កាន់​តែ​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក និង​ដើម្បី​ជំរុញ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កាន់តែ​ប្រសើរ​ឡើង ដោយ​ហេតុ​ថា ការ​ដឹកជញ្ជូន​តាម​ផ្លូវទឹក អាច​ដឹក​បាន​ច្រើន​ក្នុង​តម្លៃទាប ប្រកប​ដោយ​សុវត្ថិភាព និង​ទៀងទាត់​ពេល​វេលា និង​មិន​មាន​ការ​កកស្ទះ​ចរាចរណ៍៕
រូបភាព៖ ហ្វេសប៊ុកផេកសម្ដេច ហ៊ុន សែន

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;