"Miss Universe 2018" កំណត់​យក​ប្រទេស​ដែល​ត្រូវ​រៀបចំ​កម្មវិធី​បាន​ហើយ!

  • 2018-08-01 02:19:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្មវិធី​ប្រឡង​បវរកញ្ញា​សកល "Miss Universe 2018" នឹង​ត្រូវ​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ​ខាង​មុខ​ត​ទៅ។

បើ​តាម​លោក Weerasak Kowsurat រដ្ឋមន្ត្រី​ទេសចរណ៍ និង​កីឡា បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៨ ​ថា វា​គឺ​ជា​លើក​ទី​៣​ហើយ​ដែល​ថៃ​មាន​ឱកាស​រៀបចំ​កម្មវិធី "Miss Universe" នៅ​ក្នុង​ខេត្ត Nonthaburi។

ពាក់ព័ន្ធ​នឹង​កម្មវិធី "Miss Universe" លើក​ទី​៦៧​នេះ​ដែរ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី​ថៃ បាន​បង្ហាញ​សេចក្ដី​ស្វាគមន៍ ហើយ​និយាយ​ថា រដ្ឋាភិបាល​លោក​មាន​ឆន្ទៈ​ក្នុង​ការ​គាំទ្រ​ឲ្យ​មាន​ការ​រៀបចំ​កម្មវិធី​​នេះ​នៅ​លើ​ទឹក​ដី​ប្រទេស​ថៃ។ លោក ប្រាយុទ្ធ បន្ត​ថា តាម​រយៈ​កម្មវិធី "Miss Universe" បណ្ដា​ប្រទេស​ដទៃ​នៅ​លើ​ពិភពលោក​នឹង​ស្គាល់​ថៃ​កាន់​តែ​ច្បាស់​បន្ថែម​ទៀត ស្រប​ពេល​បេក្ខនារី​ដែល​ប្រឡង​នឹង​​ត្រូវ​ចូលរួម​ក្នុង​កម្មវិធី​នៅ​កន្លែង​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ថៃ។

សូម​បញ្ជាក់​ថា ថៃ​ធ្លាប់​រៀបចំ​កម្មវិធី "Miss Universe" លើក​ទី​៤១ នៅ​ឆ្នាំ​១៩៩២ និង​លើក​ទី​៥៤ នៅ​ឆ្នាំ​២០០៥។ បវរកញ្ញា​ថៃ​ចំនួន​២​រូប ធ្លាប់​គ្រង​មកុដ​ឯក​ជា "Miss Universe" គឺ​លោក​ស្រី Apasara Hongsakula នៅ​ឆ្នាំ​១៩៦៤ និង​លោក​ស្រី Porntip Nakhirunkanok នៅ​ឆ្នាំ​១៩៨៨៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;