កម្ពុជា គ្រោង​បន្ថែម​សេវា​ដឹក​អ្នក​ដំណើរ​តាម​ផ្លូវ​ទឹក​មួយ​ចំនួន​ទៀត

  • 2018-08-01 02:58:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជ​រដ្ឋាភិបាល​កម្ពុជា គ្រោង​បន្ថែម​សេវា​ដឹក​ជញ្ជូន​អ្នក​ដំណើរ​តាម​ផ្លូវ​ទឹក​មួយ​ចំនួន​ទៀត​ដូចជា គម្រោង​ទន្លេ​សាប (ព្រែកព្នៅ-ពញាឮ) ទន្លេបាសាក់ (ស្អាង) ទន្លេ​មេគង្គ​លើ (ស្ពាន​ព្រែក​តាមាក់) និង​ទន្លេ​មេគង្គ​ក្រោម (ដីឥដ្ឋ) ជាដើម។ នេះបើ​តាម​ការ​ថ្លែង​របស់​លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​កាណូត​ដឹក​ជញ្ជូន​អ្នក​ដំណើរ​សាធារណៈ ពី​ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ នាព្រឹក​ថ្ងៃទី១​សីហា ២០១៨ ក្រោម​អធិបតីភាព​សម្តេច ហ៊ុន សែន។

លោក ស៊ុន ចាន់ថុល ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កាណូត​ដឹកអ្នកដំណើរ ពីព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ នាព្រឹកថ្ងៃទី១ សីហា ២០១៨
ជាមួយ​គ្នា​នេះ លោក​ក៏បាន​ឱ្យដឹងដែរ​ថា ការ​សិក្សា​ផែនការ​មេ​ដឹកជញ្ជូន​អ្នក​ដំណើរ​តាម​នាវា​ពី​ភ្នំពេញ ទៅខេត្ត​ក្រចេះ​ ត្រូវ​បាន​បញ្ចប់​ផងដែរ។ [ចុចអានបន្ថែម](http://kleykley.sabay.com.kh/article/1035404#utm_campaign=onpage)

លោក​រដ្ឋមន្រ្តី បាន​ថ្លែងថា ការ​បង្កើត​ឱ្យមាន​សេវា​ដឹក​ជញ្ជូន​តាមផ្លូវ​ទឹក​នេះ គឺក្នុង​គោលបំណង​ដើម្បី​ពង្រីក​វិស័យ​ដឹក​ជញ្ជូន​ឱ្យមាន​ច្រើន​ជម្រើស ពន្លឿន​ការ​ដឹក​ជញ្ជូន កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ អភិវឌ្ឍ​ខឿន​សេដ្ឋកិច្ច​ជាតិ និង​ប្រើ​ឱ្យ​អស់​លទ្ធភាព និង​សក្ដានុពល​នៃ​ទន្លេ​នៅក្នុង​ប្រទេស៕

កាណូត​ដឹកអ្នកដំណើរ ពីព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ នាព្រឹកថ្ងៃទី១ សីហា ២០១៨

អត្ថបទទាក់ទង

អត្ថបទ៖ សំភី

អត្ថបទថ្មី
;