គ្រូ Real Madrid បង្ហើប​ពី​កីឡាករ​សក្ដិសម​បំផុត សម្រាប់​ជំនួស​តំណែង Ronaldo

  • 2018-08-01 03:40:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Julen Lopetegui គ្រូ​បង្វឹក​ថ្មី​ក្លឹប​អធិរាជ​ស Real Madrid បាន​អះអាង​ថា លោក​បាន​សម្លឹង​ឃើញ​កីឡាករ​ម្នាក់​ដែល​អាច​ជំនួស​តំណែង​របស់ Cristiano Ronaldo គឺ​តារា​បាល់ទាត់​សញ្ជាតិ​វែល Gareth Bale ។

Gareth Bale
ការ​លើកឡើង​នេះ ត្រូវ​បាន​ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន មុន​ការ​ជួប​គ្នា​រវាង Real Madrid ជាមួយ Manchester United ក្នុង​ការ​ប្រកួត​ពានរង្វាន់ International Champions Cup នៅ​ក្រុង Miami កាលពី​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ​២០១៨។

Ronaldo បាន​ចែក​ផ្លូវ​ពី Real Madrid ទៅ​ចូលរួម​ជាមួយ​ក្លឹប Juventus ក្រោយ​ការ​តែងតាំង​គ្រូ​បង្វឹក​ថ្មី Lopetegui ដែល​ជា​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។ ចំពោះ Bale ដែល​មិន​សូវ​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​លោក Zidane អតីត​គ្រូ​បង្វឹក Real Madrid នោះ ត្រូវ​បាន​លោក Lopetegui សរសើរ​ថា ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ជំនួស​តំណែង​របស់ Ronaldo ។

លោក Julen Lopetegui

Bale ដែល​មាន​វ័យ ២៩​ឆ្នាំ បាន​ផ្លាស់​ពី Tottenham Hotspur ទៅ​កាន់ Real Madrid កាល​ពី​ឆ្នាំ​២០១៣ និង​ជួយ​ឲ្យ​ក្រុម​អធិរាជ​ស ក្លាយ​ជា​ជើង​ឯក UEFA Champions League ចំនួន ៤​លើក។ ប៉ុន្មាន​ខែ​កន្លង​ទៅ Bale បាន​រួម​ចំណែក​ឲ្យ Real Madrid យក​ឈ្នះ Liverpool ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ UCL ដោយ​លទ្ធផល ៣-១ ផង​ដែរ ដោយ​គេ​រក​បាន ២​គ្រាប់។

ពេល​កន្លង​ទៅ Bale ត្រូវ​បាន​រាយការណ៍​ថា ចង់​ចាកចេញ​ពី Real Madrid ប៉ុន្តែ​អ្វីៗ​បាន​ស្ងប់ស្ងាត់ បន្ទាប់ពី​ការ​តែងតាំង​គ្រូ​បង្វឹក​ថ្មី​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;