កត្តា​សំខាន់ៗ ដែល​គាំទ្រ​ដល់​ការ​រីក​ចម្រើន​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា

  • 2018-08-01 06:01:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ ច្រឹ​ក សុខ​នី​ម ​អគ្គនាយក​ក្រុមហ៊ុន Century21 Mekong បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​រីក​ចម្រើន​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ដោយសារ​កត្តា​មួយ​ចំនួន​ដូចជា៖

ទី​១. ប្រទេស​កម្ពុជា​កំពុង​អភិវឌ្ឍ ដែល​អ្នក​អភិវឌ្ឍ​អាច​ចាប់​យក​ឱកាស និង​អាច​រកបាន​ប្រាក់​ចំណេញ​ច្រើន

ទី២. ប្រទេស​នេះ​មាន​ប្រាក់​ចំណេញ​ខ្ពស់ ពី​ការ​វិនិយោគ​ច្រើន​ជាង​ប្រទេស​អភិវឌ្ឍន៍​ហើយ

ទី​៣. កំណើន​សេដ្ឋកិច្ច និង​ការ​កើនឡើង​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ ជា​ចលករ​ជួយ​ជំរុញ​វិស័យ​នេះ​កាន់តែ​មាន​ភាព​រឹង​មាំ

ទី​៤. ការ​គាំទ្រ​ពី​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​។ ​

​លោក​បន្តថា “​ការវិនិយោគ​បន្ថែម​ពី​អ្នកវិនិយោគ​បរទេស​លើ​គម្រោង​នានា ដើម្បី​ពង្រីក​មូលដ្ឋាន​អាជីវកម្ម​របស់​ពួកគេ (Investment Fund)”។

ផ្ទះល្វែងមួយកន្លែងក្នុងរាជធានីភ្នំពេញ
​​ចំណែក​អ្នកជំនាញ​១រូបទៀត គឺ​អ្នក​នាង ​អាន សុ​ធីតា​ នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក ​CBRE Cambodia​ បាន​លើកឡើង​ថា កត្តា​សន្តិភាព ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​​រឹង​មាំ ជា​មូលដ្ឋាន​ដ៏​សំខាន់​ផងដែរ ក្នុង​ការ​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស ដែល​បានធ្វើ​ឲ្យ​កម្ពុជា​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​លើ​ឆាក​អន្តរជាតិ។ ​កម្ពុជា​ស្ថិតក្នុង​ក្រសែភ្នែក​ឬ​គោលដៅ​របស់​អ្នកវិនិយោគ​អន្តរជាតិ​។​

​អ្នកនាង​បន្ត​ថា មូលដ្ឋាន​ច្បាប់​វិនិយោគ​ដ៏​ល្អ ដែល​អនុ​ញ្ញា​តឲ្យ​ជនបរទេស​មាន​សិ​ទ្ធិ​ធ្វើ​ម្ចាស់​ក្រុមហ៊ុន​ ១០០​ភាគរយ​នៅ​កម្ពុជា ការផ្ទេរ​សាច់ប្រាក់​ចំណេញ​ទៅ​បរទេស​មិនមាន​ការបង់​ព​ន្ឋ ច្បាប់​សហកម្ម​សិទ្ធិ ដែល​អនុ​ញ្ញា​ត​ឲ្យ​ជនបរទេស​មាន​សិទ្ធិ​ទិញ​ផ្ទះ​ចាប់ពី​ជាន់​ទី​១​ឡើង​ទៅ​ជាដើម គឺ​សុ​ទ្ធ​តែ​ជា​មូលដ្ឋាន​មិន​អាច​ខ្វះ​បាន ក្នុង​ការ​គាំទ្រ​ដល់​ការ​រីក​ចម្រើន​នៃ​វិស័យ​នេះ៕

ចុចអាន

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;