អង្ករ​កម្ពុជា រក្សា​តម្លៃ​នៅ​ដដែល ទោះ​ខេត្ត​មួយ​ចំនួន​រងគ្រោះ​ដោយ​ទឹក​ជំនន់​ក្តី

  • 2018-08-02 06:40:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អាជីវករ​លក់​អង្ករ​​នៅ​រាជធានី​ភ្នំពេញ​ បាន​លើកឡើង​ដូចគ្នាថា ​ស្ថានភាព​នៃ​ការលក់​ នៅតែ​ដំណើរការ​ជា​ធម្មតា ចំណែក​តម្លៃ​ឯណោះ​វិញ ​ក៏​នៅតែ​រក្សា​តម្លៃ​ដដែល បើទោះ​បីជា​បច្ចុប្បន្ន​នៅ​ខេត្ត​មួយចំនួន​ បាននឹង​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​ក៏ដោយ។

​តាម​ការ​សាកសួរ​ព័ត៌​មាន​នានា​ពី​ក្រុម​អ្នកលក់​អង្ករ​ស្ថិត​នៅក្បែរ​ស្ថានីយ​រថភ្លើង ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ថា តម្លៃ​អង្ករ​សំខាន់ៗ ដូចជា​៖ អង្ករ​ផ្កាម្លិះ​លេខ​០១ តម្លៃ​ ៣២០០​ក្នុង​មួយ​គីឡូក្រាម​, អង្ករ​ផ្កា​ខ្ញី តម្លៃ​ ២៤០០​រៀល​ក្នុង​មួយ​គីឡូក្រាម​, អង្ករ​នាង​ខុន តម្លៃ​ ២២០០​ក្នុង​មួយ​គីឡូក្រាម និង​អង្ករ​នាងមិញ តម្លៃ​២០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ អង្ករ​ដែល​ដាក់​លក់​ទីផ្សារ​សព្វថ្ងៃ​នេះ​ ភាគច្រើន​នាំយក​ពី​ខេត្ត​បាត់ដំបង កំពង់ធំ និង​ខេត្ត​ក្រចេះ​ជាដើម។

បុរសម្នាក់កំពុងលីបាវអង្ករ ដាក់លើរថយន្ត
​ក្រុម​អាជីវករ​បាន​បញ្ជាក់​ស្រដៀង​គ្នា​ដែរ​ថា ចំពោះ​តម្លៃ​នៃ​អង្ករ​ខាងលើនេះ ​មិនមាន​ការ​ប្រែប្រួល​ទេ​ក្នុង​រយៈពេល​ ២​ឆ្នាំ​ចុង​ក្រោយ​នេះ ក៏​ដូចជា​ក្នុង​អំឡុង​ពេលមុន​បោះឆ្នោត និង​ក្រោយ​ការបោះឆ្នោត​ផងដែរ។

​​យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ នាព្រឹក​ថ្ងៃ​ដដែល​នេះ បាន​ឱ្យដឹង​ថា បច្ចុប្បន្ន​ស្ថានភាព​ប៉ះពាល់​ និង​ខូចខាត​ដោយ​គ្រោះ​ធម្មជាតិ​ដែល​បង្ក​ដោយ​ជំនន់​ទឹកភ្លៀង និង​ទឹកទន្លេ​មេគង្គ​ បាន​បង្ក​ផល​ប៉ះពាល់​លើ​សន្ទូង​ពង្រោះ​ចំនួន​ ១៣ ៥៩៧​ហិច​តា និង​ខូចខាត​សន្ទូង​ពង្រោះ​ចំនួន​១៩៦០​ហិច​តា​។ ​គ្រោះ​ទឹកជំនន់​នេះ បាន​ធ្វើឱ្យ​ប៉ះពាល់​លើ​ដំណាំ​ស្រូវ​នៅតាម​រាជធានី-ខេត្ត​ចំនួន​១៤។ ទោះជា​យ៉ាងនេះ​ក្តី ក៏​ការងារ​បង្កបង្កើនផល​ដំណាំ​ស្រូវ​រដូវវស្សា ឆ្នាំ​២០១៨ សម្រេច បាន​ប្រមាណ​ជាង​ ២​លាន​ហិច​តា ស្មើ​​នឹង​ជាង ៨០% នៃ​ផ្ទៃដី​ដាំ​ដុះ៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;