Ronaldo បាន​ប្រាក់​ឈ្នួល​ច្រើន​ជាង​គេ​នៅ Serie A តែ​នៅ​ចាញ់​កីឡាករ​២​នាក់

  • 2018-08-04 03:37:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ត្រូវ​បាន​រាយការណ៍​ថា គឺ​ជា​កីឡាករ​បាល់ទាត់​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ​ច្រើន​ជាង​គេ លំដាប់​ទី៣ នៅ​លីគ​កំពូល​អឺរ៉ុប​ទាំង​៥​ បន្ទាប់​ពី Lionel Messi និង Neymar ។ ក៏ប៉ុន្តែ ក្នុង​ក្របខ័ណ្ឌ Serie A កីឡាករ​ចំណូល​ថ្មី​របស់ Juventus (Ronaldo) គឺ​ជា​កីឡាករ​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ច្រើន​ជាងគេ លំ​ដាប់​ទី​១។

Ronaldo បង្ហាញ​ខ្លួន​ក្នុង​នាម​ជា​សមាជិក Juventus ជា​ផ្លូវការ (រូបថត៖ Juventus)
កីឡាករ​វ័យ៣៣​ឆ្នាំ​ខាងលើ ទទួល​បាន ៣០លាន​អឺរ៉ូក្នុង​១ឆ្នាំ (ជាង ៣៤​លាន​ដុល្លារ​អាមេរិក)។ យ៉ាង​ណា​មិញ ប្រាក់​ឈ្នួល​នេះ នៅ​ចាញ់​ប្រាក់​ឈ្នួល​របស់ Lionel Messi ដែល​កំពុង​លេង​នៅ​ក្របខ័ណ្ឌ La Liga ជាមួយ​ក្លឹប Barcelona ។ Messi ទទួល​បាន ៤៦​លាន​អឺរ៉ូ​ក្នុង​១ឆ្នាំ (ជាង ៥៣​លាន​ដុល្លារ)។ ចំណែក Neymar ដែល​លេង​ឲ្យ PSG នៅ​ក្របខ័ណ្ឌ Ligue 1 ទទួល​បាន ៣៦​លាន​អឺរ៉ូក្នុង​១ឆ្នាំ (ជាង ៤១លាន​ដុល្លារ​អាមេរិក)។

ក្នុង​ក្របខ័ណ្ឌ Serie A កីឡាករ​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ច្រើន​បន្ទាប់ពី Ronaldo គឺ Gonzalo Higuain របស់​ក្លឹប AC Milan ទទួល​បាន​ ៨,៥លានអឺរ៉ូ (ជិត ១០​លាន​ដុល្លារ) និង Paulo Dybala របស់ Juventus ទទួល​បាន ៧​លាន​អឺរ៉ូ (ជាង ៨​លាន​ដុល្លារ)៕

អត្ថបទទាក់ទង

ប្រភព៖ soccerladuma ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;