យប់នេះ Chelsea និង Man City នឹង​ប្រកួត​គ្នា​ដណ្តើម​ពាន FA Community Shield

  • 2018-08-05 06:08:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ជើងឯក FA Cup តោខៀវ Chelsea នឹង​ប្រកួត​ជាមួយ​ក្រុម​ជើងឯក Premier League គឺ​មេឃខៀវ Manchester City នា​វេលា​ម៉ោង ៩យប់​ថ្ងៃទី៥​សីហា​នេះ ក្នុង​ពាន​រង្វាន់ FA Community Shield នៅ​កីឡដ្ឋាន Wembly។

ក្រុម​ទាំង២ ធ្លាប់​ជួបគ្នា​ម្តង​រួចមក​ហើយ​ក្នុង​ពាន​រង្វាន់នេះ កាលពីឆ្នាំ​២០១២ ដោយ Man City យកឈ្នះ Chelsea ក្នុង​លទ្ធផល ៣-២។ ក្រុម​ទាំង២ បាន​គ្រង​ជើងឯក​ពានរង្វាន់​នេះ​ចំនួន​៤ដង​ដូចគ្នា ដោយ Chelsea ឈ្នះ​ពាន​នៅឆ្នាំ ១៩៥៥, ២០០០, ២០០៥ និង​២០០៩។ ចំណែក Man City នៅឆ្នាំ ១៩៣៧, ១៩៦៨, ១៩៧២ និង ២០១២។

Chelsea ប្រកួតជាមួយ Man City នៅក្នុងពាន FA Community Shield កាលពីខែសីហា ឆ្នាំ២០១២។ រូបថត៖ វិបសាយ Whoateallthepies
ខាងក្រោម​នេះ​ជាស្ថិតិ ៦​ប្រកួត​ចុងក្រោយ​រវាង​ក្រុមទាំង២៖
  • ២១ កុម្ភៈ ២០១៦៖ Chelsea ៥-១ Man City (FA Cup)

  • ១៦ មេសា ២០១៦៖ Chelsea ០-៣ Man City (Premier League)

  • ៣ ធ្នូ ២០១៦៖ Man City ១-៣ Chelsea (Premier League)

  • ៥ មេសា ២០១៧៖ Chelsea ២-១ Man City (Premier League)

  • ៣០ កញ្ញា ២០១៧៖ Chelsea ០-១ Man City (Premier League)

  • ៤ មីនា ២០១៨៖ Man City ១-០ Chelsea (Premier League)៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;