Facebook គ្រោង​ជះ​លុយ​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​អ្នក​អត់​គូ ចំនួន​​៥ភេទ​

  • 2018-08-07 08:42:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Facebook ត្រូវ​បាន​រាយការណ៍​ថា នឹង​ចាក់​បញ្ចូល​លុយ ១១​ពាន់​លាន​ផោន (ជាង១៤​ពាន់​លាន​ដុល្លារ​អាមេរិក) ទៅ​ក្នុង​ឧស្សាហកម្ម​សម្រាប់​ក្រុម​អ្នក​អត់​គូ តាម​រយៈ​ការ​បង្កើត​កម្មវិធី​មួយ​សម្រាប់​ការ​ណាត់​ជួប​។ នេះបើតាម​វេបសាយ Daily Mail ចុះ​កាលពី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៨។

កម្មវិធីដែលត្រូវបានបែកធ្លាយនៅលើបណ្ដាញសង្គម Twitter នាពេលកន្លងទៅ (រូបថត៖ dailymail.co.uk)
កម្មវិធី​ថ្មី​របស់ ​Facebook នេះ ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ជ្រើសរើស​ការ​ស្វែងរក​ដៃគូ​ដែល​ប្រើប្រាស់​កម្មវិធី​ដូចគ្នា ៥​ភេទ រួមមាន ភេទ​ស្រី, ​ប្រុស​កែ​ភេទ​ជា​ស្រី, ​ប្រុស, ស្រី​កែ​ភេទ​ជា​ប្រុស និង ​ប្រុស​មិន​ចំ​ប្រុស-ស្រី​មិន​ចំ​ស្រី​។

យោង​តាម​ពាក្យ​ចចាមអារ៉ាម លើ​បណ្ដាញ​សង្គម Twitter បាន​ឲ្យដឹង​ថា ក្រុមហ៊ុន Facebook កំពុង​ធ្វើ​តេស្ត​កម្មវិធី​នេះ ​ដោយ​ដាក់​ឲ្យ​បុគ្គលិក​របស់​ខ្លួន​ប្រើប្រាស់​ តែ​នៅ​ក្នុង​ការិយាល័យ​ធ្វើការ​ប៉ុណ្ណោះ​។ តាម​រូបភាព​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម Twitter កម្មវិធី​ដដែល​អាច​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​បិទ មិន​ឲ្យ​អ្នក​ដទៃ​ឃើញ Profile របស់​ពួកគេ។

លោក Mark Zuckerburg (រូបថត៖ Reuters)

គួរ​រំឭក​ថា លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Facebook បាន​ប្រកាស​ពី​គម្រោង​បង្កើត​កម្មវិធី​សម្រាប់​ការ​ណាត់​ជួប​មួយ កាលពី​ដើម​ឆ្នាំ​២០១៨​នេះ។ លោក​ក៏​បាន​សន្យា​ក្នុង​ការ​ផ្ដល់​សេវាកម្ម​មួយ ដែល​ផ្ដោត​ទៅ​លើ​ការ​កសាង​ទំនាក់ទំនង​ដ៏​យូរអង្វែង​សម្រាប់​អ្នក​ប្រើប្រាស់​​ផង​ដែរ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;