Honda Click125i ស៊េរី​ថ្មី ចេញ​លក់​ក្នុង​ស្រុក​ជា​ផ្លូវការ​ហើយ

  • 2018-08-08 09:25:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​រសៀល​ថ្ងៃ​ទី៨ ខែ​សីហា ឆ្នាំ​២០១៨ ក្រុមហ៊ុន Honda ប្រចាំ​នៅ​កម្ពុជា បាន​ធ្វើការ​ប្រកាស​លក់​ជា​ផ្លូវ​ការ ​ម៉ូតូ Honda Click 125i ។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ Honda ប្រចាំ​នៅ​កម្ពុជា។

លក្ខណៈ​ពិសេស​របស់ Honda Click 125i ស៊េរី​ថ្មី​នេះ មាន​ ៤៖

ទី១- Dual LED Headlight៖ ចង្កៀង​មុខ បំពាក់​ដោយ​អំពូល LED ជំនាន់​ចុងក្រោយ ជាមួយ​ការ​រចនា​បែបស្ព័រ។

ទី២- Full Digital Meter៖ កុងទ័រ Full Digital បង្ហាញ​គ្រប់​មុខងារ​ដូចជា ល្បឿន ចម្ងាយ​ចរ នាឡិកា ភ្លើង​សញ្ញា​ឈប់​រយៈ​ពេល​ខ្លី ភ្លើង​ជូន​ដំណឹង ការ​គណនា​ប្រេងសាំង និង​មុខងារ​ផ្សេង​ៗទៀត។

ទី៣- New LED Tail Light៖ ភ្លើង​កន្ទុយ​ក្រោយ​ភ្លឺ​ដោយ LED ផ្ដល់​ពន្លឺ​ច្បាស់។

ទី៤- New Sporty Muffler៖ បំពង់​ស៊ីម៉ាំង​បែប​ស្ព័រ។

យ៉ាងណា​ក៏ដោយ ក្រុមហ៊ុន​មិន​បាន​បញ្ចេញ​តម្លៃ​លក់​ជា​ផ្លូវការ​នោះទេ​។ Honda Click 125i នេះ មានជម្រើស ៣ពណ៌ គឺ ស, ខ្មៅ និង ក្រហម។

ចុច ទីនេះ ដើម្បី​ចូលទៅ​កាន់​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ Honda ប្រចាំនៅកម្ពុជា៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;