Meizu ចេញ​ស្មាតហ្វូន​កំពូល​ចំនួន ២​ម៉ូឌែល ដែល​មាន​កន្លែង​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់

  • 2018-08-09 08:29:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វត្តមាន Meizu 16 និង Meizu 16 Plus ត្រូវ​បាន​ដាក់​បង្ហាញ​ជា​ផ្លូវការ​ហើយ កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៨។ ពួក​វា​ជា​កំពូល​ស្មាតហ្វូន​ដែល​មាន​រូបរាង​លាត​សន្ធឹង​ស្ទើរ​ពេញ​ផ្ទៃ​អេក្រង់ ហើយ​មាន​បង្កប់ Sensor អាច​ស្កេន​ម្រាម​ដៃ​ដោះសោ​នៅ​លើ​អេក្រង់​តែ​ម្ដង ដោយ​ប្រើ​ពេល​ត្រឹម​តែ ០,២៥​វិនាទី​ប៉ុណ្ណោះ។

Meizu 16 Plus
ស្មាតហ្វូន​ទាំង​២ មាន​លក្ខណៈ​ខុស​ចំនួន ២​ចំណុច​គួរ​ឲ្យ​កត់​សម្គាល់​គឺ​ទំហំ​អេក្រង់ និង​កម្លាំង​ថ្ម។ Meizu 16 Plus មាន​អេក្រង់​ទំហំ ៦,៥​អ៊ីញ ឯ​អេក្រង់ Meizu 16គឺ ៦​អ៊ីញ។ វា​ជា​ប្រភេទ​អេក្រង់ Super AMOLED បញ្ចេញ​រូបភាព​កម្រិត 1080 x 2160p។ ចំពោះ​កម្លាំង​ថ្ម​នៅ​ស៊េរី 16 Plus មាន​ទំហំ 3570mAh ធំ​ជាង 16 ចំនួន 740mAh។

លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​របស់ Meizu 16 និង 16 Plus៖

  • ប្រព័ន្ធ​ប្រតិបត្តិការ៖ Android Oreo (8.0)

  • បន្ទះ​ឈីប៖ Snapdragon 845

  • CPU៖ ប្រភេទ Octa-core (៤​គ្រាប់​រត់​ក្នុង​ល្បឿន 2.8GHz ប្រភេទ Kryo 385 Gold ហើយ​៤​ទៀត​រត់​ល្បឿន 1.7GHz Kryo 385 Silver)

  • ក្រាហ្វិច៖ Andreno 630

  • RAM៖ ទំហំ 6GB និង 8GB, 4GB (មាន​តែ​លើ Meizu 16)

  • កាមេរ៉ា៖ ភ្លោះ​ក្រោយ 12MP f/1.8 + 20MP f/2.0 (ថត​វីដេអូ​បាន 2160p ល្បឿន 30fps និង 1080p ល្បឿន 30fps), មុខ 20MP f/2.0 (ថត​បាន​វីដេអូ 1080pល្បឿន 30fps)

  • ទំហំ​ផ្ទុក​ទិន្នន័យ៖ 128GB និង 256GB, 64GB (មាន​តែ​លើ Meizu 16)

  • តម្លៃ៖ ប្រហែល​ពី ៣៩៥​ដុល្លារ ដល់ ៥៨៥​ដុល្លារ

Meizu 16

ប្រភព៖ GSMarena ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;