ក្រុមហ៊ុនអន្តរជាតិ​មួយ ទិញ​ភាគហ៊ុន​ក្រុមហ៊ុន Sabay Digital Corp. ៤០%

  • 2018-08-09 14:12:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​គ្រប់គ្រង​មូលធន​ដែល​ផ្ដោត​លើ​ការ​វិនិយោគ តាម​មហា​អនុ​តំបន់​ន្លេមេគង្គ Belt Road Capital Management (BRCM) មាន​ចំណែក​កាន់​កាប់​ភាគហ៊ុន (របស់ Sabay)៤០%។

បន្ដការ​អភិវឌ្ឍ និង​ពង្រឹង​​ប្រព័ន្ធកីឡាអេឡិចត្រូនិក (E-Sports) ឲ្យ​កាន់​តែ​ទូលំទូលាយ​ឡើង​នៅ​កម្ពុជា ​ដូច​បណ្ដា​ប្រទេស​ជិតខាង។ បន្ថែម​ពី​នេះ ​​Sabay ​នឹងជួយ​លើក​កម្ពស់​ដល់​ការ​អភិវឌ្ឍ​ហ្គេម​កម្សាន្ត​ ​ Sabay Osja (Studio) ឲ្យ​​កាន់​តែ​ប្រសើរ និង​កាន់​តែ​អស្ចារ្យ​ថែម​មួយ​កម្រិត​ទៀត។

បន្ត​ក្ដី​រីករាយ​និង​រំពឹង​ទុក​ខ្ពស់​ដូច្នេះ​ថា៖ “BRCM នឹង​ជួយ​អភិវឌ្ឍន៍​គម្រោង បច្ចុប្បន្ន​របស់​យើង​ឲ្យ​កាន់​តែ​ល្អ ព្រម​ទាំង​​ពង្រឹង​​ទីផ្សារ​នៅ​តាម​តំបន់​ពាណិជ្ជកម្ម​ដែល​យើង មិន​ទាន់​បាន​ចូល​ ឬ​ប្រកួត​ប្រជែង​នៅ​ឡើយ។”

ជុំវិញ​ការ​បណ្ដាក់​ទុន​ច្រើន​សន្ធឹកសន្ធាប់​តាម​ប្រទេស​មួយ​ចំនួន​នេះ ប្រធាន​ផ្នែក​វិនិយោគ BRCM លោក Alex Odom​ មានប្រសាសន៍ថា “ជាមួយ​នឹង​ការ​លេចធ្លោ​របស់​ Sabay នៅ​ក្នុង​ឧស្សាហកម្ម​​កម្សាន្ត​អនឡាញ​នៅ​កម្ពុជា បូករួម​ទាំង​ក្រុម​ជំនាញ​របស់​ក្រុមហ៊ុន​ក្នុង​ការ​ផ្សព្វផ្សាយ និង​ចែកចាយ យើង​មាន​ទុកចិត្ត​ថា​ក្រុមហ៊ុន​នឹង​មានការ​រីកចម្រើន នា​ពេល​អនាគត​នៅ​ក្នុង​វិស័យ​មួយ​នេះ។”

នេះ​ជា​លើក​ទីបួន ​ក្នុង​ឆ្នាំ ២០១៨​ ដែល​ក្រុមហ៊ុន​ BRCM​​​ ​បាន​សហការ​វិនិយោគ​ទៅ​ក្នុង​ក្រុមហ៊ុន​វិស័យ​បច្ចេកវិទ្យា​ឈាន​មុខ​គេ នៅ​​ទីផ្សារ​អាស៊ី។ មុន​នឹង​ចេញ​ការ​ផ្សព្វផ្សាយ​នេះ​​ ​ BRCM បាន​វិនិយោគ​ទៅ​លើ​ក្រុមហ៊ុន​ផ្សេង​ទៀត​ដូចជា ក្រុមហ៊ុន Digital Classifieds Group (DCG) ដែល​ជា​ក្រុមហ៊ុន​ធំ​នៅ​ពី​ក្រោយ​ក្រុមហ៊ុន​ទីផ្សារ និង​អចលនទ្រព្យ Realestate.com.kh។ Oway ជា​ក្រុមហ៊ុន​ទីពីរ​ ដែល​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ ភូមា។ ឯ​ក្រុមហ៊ុន​ទី៣​គឺ Unnitel មាន​មូលដ្ឋាន​នៅ​​ប្រទេស សិង្ហបុរី និង ហុងកុង។

Sabay​​ ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៧ និង​បាន​វិវឌ្ឍ​ខ្លួន​ក្លាយ​ជា ក្រុមហ៊ុន​ដែល​លេចធ្លោ​តែ​មួយ​គត់​​យ៉ាង​ឆាប់​រហ័ស​ ​ក្នុង​ចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក្នុង​ស្រុក​ដទៃ​ចំពោះការ​អភិវឌ្ឍ​ហ្គេមកម្សាន្ត​ទាំង​កុំព្យូទ័រ ​​ទូរសព្ទដៃ​ និង​សេវាកម្ម​ផ្សេងៗទៀត។ ដោយ​មាន​ការ​រីកចម្រើន​លើ​វិស័យ​អនឡាញ Sabay Digital Group មាន​ក្រុមហ៊ុន​២ ក្នុង​នេះ។ ​ក្រុមហ៊ុន​ទាំង​ពីរ នោះ​មាន៖

១. Sabay Digital Corporation (SDC)៖ ជា​ក្រុមហ៊ុន​ប្រព័ន្ធ ផ្សព្វផ្សាយ​ឌីជីថល និង កំសាន្ត​ឈាន​មុខ​គេ​​នៅ​កម្ពុជា ដោយ​ផ្ដោត​សំខាន់​លើ​​ហ្គេមអនឡាញ ទាំង​កុំព្យូទ័រ និង​ ទូរស័ព្ទដៃ។

២. Sabay Digital Plus (SDP)៖ ជា​បណ្ដុំ​ Digital Content (ព័ត៌មាន, ខ្សែភាពយន្ត,​ តន្រ្តី និង ទូរទស្សន៍)។ គេហទំព័រ Sabay News​ ​ជា​វេបសាយ​ព័ត៌មាន​ជា​ភាសាខ្មែរ ដែល​ទទួល​បាន ការ​ទស្សនា​ច្រើន​បំផុត និង​នាំមុខ​គេ​នៅ​កម្ពុជា។

គំរោងវិនិយោគ​​នេះ សម្រេច​ទៅ​បាន​អាស្រ័យ​​ដោយ​មាន​ការ​ជ្រោមជ្រែង​ពី​សំណាក់ ​លោក Subhadeep​ Chowdhury​ (Deep) ​ដែល​ជាស្ថាបនិក​ក្រុមហ៊ុន ​Profitence ​(Cambodia) Co. , Ltd. ​និង​ជា​តំណាង​ប្រធាន​ទីប្រឹក្សា​របស់​ក្រុមហ៊ុន ​SDC ​និង ​ក្រុមហ៊ុន OSJA៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;