សមត្ថកិច្ច​ កំពុង​តែ​ស្រាវជ្រាវ​រក​ជន​ដែល​ Hack ហ្វេសប៊ុក​សម្តេច ហ៊ុន សែន ហើយ

  • 2018-08-10 08:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឧត្តម​សេនីយ៍ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំងបទ​ល្មើស​បច្ចេកវិទ្យា នៃ​អគ្គ​ស្នងការ​នគរ​​បាល​ជាតិ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី១០ ខែ​សីហា​នេះថា ចំពោះក​រណី​ Hack គណនី​ហ្វេសប៊ុក​សម្តេច​ ហ៊ុន សែន គឺ​សមត្ថកិច្ច​ជំនាញ​កំពុង​តែ​ស្រាវ​ជ្រាវ និង​ចាត់​ចែង​ការងារ​នេះ​ហើយ។ ប៉ុន្តែ​ចំពោះ​លទ្ធផល​យ៉ាង​ណា លោក​នៅមិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​នាពេលនេះ។

សម្តេច ហ៊ុន សែន ក្នុងកម្មវិធីមួយនៅវិមានសន្តិភាព នាពេលកន្លងមក
សូមរំលឹក​ថា កាលពី​ព្រឹក​មិញ ជន​អនាមិក​ដែល​បាន​ Hack គណនី​ហ្វេសប៊ុក​សម្តេច ហ៊ុន សែន បាន​បង្ហោះ​អំពី​ការចែក​អាសនៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឱ្យទៅ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ។ បើតាម​ការ​សង្កេត អត្ថបទ រូបភាព និង​វីដេអូ ដែល​ទំព័រ​ហ្វេសប៊ុក​នេះ បាន​បង្ហោះ​នាពេល​កន្លង​មក​នោះ ត្រូវបាន​លុប​ចោល​អស់​យ៉ាង​ច្រើន៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;