សម្ដេច ស ខេង បញ្ជា​ឲ្យ​ការពារ​សណ្ដាប់ធ្នាប់​ថ្ងៃ គ.ជ.ប ប្រកាស​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន

  • 2018-08-10 09:37:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខណៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នឹង​ធ្វើការ​ប្រកាស​លទ្ធផល​ជា​បណ្ដោះ​អាសន្ន​នៅ​ថ្ងៃ​ទី១១ ខែ​សីហា ឆ្នាំ​២០១៨​ស្អែក​នេះ សម្ដេច ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការ​បោះឆ្នោត បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់ ត្រូវ​យកចិត្ត​ទុក​ដាក់​ក្នុង​ការ​ការពារ​សណ្ដាប់ធ្នាប់​ឲ្យ​បាន​ល្អ​ប្រសើរ។

សម្ដេច ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការ​បោះឆ្នោត
សម្ដេច ស ខេង បាន​បន្ថែម​ថា ប្រសិនបើ​មិន​មាន​ពាក្យ​បណ្តឹង​អ្វី​ទេ នៅ​ថ្ងៃ​ទី១៥ ខែ​សីហា គ.ជ.ប នឹង​ធ្វើការ​ប្រកាស​លទ្ធផល​ជាផ្លូវការ​ពី​ចំនួន​អាសនៈ នៃ​ការ​បោះឆ្នោត​សម្រាប់​នីតិកាល​ទី៦នេះ។

សូមរំលឹកថា កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត នីតិកាល​ទី៦ កាលពី​ថ្ងៃទី២៩ កក្កដា ២០១៨ កន្លង​ទៅ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​២០ បាន​ចូលរួម​ប្រកួត​ប្រជែង និង​មាន​អ្នក​ទៅ​បោះឆ្នោត​ជាង ៦​លាន​នាក់ ប្រមាណ​ជាង ៨២​% នៃ​អ្នក​មាន​ឈ្មោះ​បោះឆ្នោត៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;