ទំព័រFB ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក្លាយ​ជា​ទំព័រ​ក្រសួង​ទី២ដែល​មានចំនួន Like ៧ខ្ទង់​

  • 2018-08-11 07:16:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ព្រឹក​ថ្ងៃទី១១ ខែ​សីហា ឆ្នាំ​២០១៨នេះ ទំព័រ​ (Page) ហ្វេសប៊ុក​ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មាន​ចំនួន​អ្នក​ចុច Like ដល់ ១​លាន​គណនី​។ នេះ​បើ​តាម​ការ​បញ្ជាប់​ក្នុង​ការ​បង្ហោះ​ថ្លែង​អំណរគុណ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​ក្រោម​ចំណង​ជើង​ថា "១លានគាំទ្រ ១លានអរគុណ"។

ដូច្នេះ ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួងសាធារណការ និង​ដឹកជញ្ជូន បាន​ក្លាយ​ជា​ទំព័រ​ផ្លូវការ​របស់​ក្រសួង ទី​២ ដែល​មាន​ចំនួន​ចុច Like ច្រើន​ជាង​១លាន​គណនី​ បន្ទាបពី​ទំព័រ​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។

ការបង្ហោះរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកនេះ
ទំព័រ​របស់​ក្រសួង​អប់រំ យុវជន និងកីឡា មាន​ចំនួន​ចុច Like ជាង ២,៣​លាន​គណនី។

ថ្ងៃ​នេះ [ខ្លីៗ] សូម​បង្ហាញ​ពី​ចំនួន​ចុច Like នៅ​លើ​ទំព័រ​ក្រសួង​មួយ​ចំនួន ដែល​មាន​ចំនួន​ច្រើន​ជាងគេ លើស​ពី ១០ម៉ឺន​នាក់​។

១- ទំព័រហ្វេសប៊ុក ក្រសួងអប់រំ យុវជន និងកីឡា (ជាង ២,៣លានគណនី)

២- ទំព័រហ្វេសប៊ុក ក្រសួង​សាធារណការ និងដឹកជញ្ជូន (ជាង ១លានគណនី)

៣- ទំព័រហ្វេសប៊ុក ក្រសួងធនធានទឹក និងឧតុនិយម (ជាង ៧៨ម៉ឺនគណនី)

៤- ទំព័រហ្វេសប៊ុក ក្រសួង​ពាណិជ្ជកម្ម (ជាង ៦៤ម៉ឺនគណនី)

៥- ទំព័រហ្វេសប៊ុក ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (ជាង ២៣ម៉ឺនគណនី)

៦- ទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន (ជិត ១៧ម៉ឺនគណនី)

៧- ទំព័រហ្វេសប៊ុក ក្រសួងមហាផ្ទៃ (ជាង ១៦ម៉ឺនគណនី)

៨- ទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ (ជាង ១២ម៉ឺនគណនី)

៩- ទំព័រហ្វេសប៊ុក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (ជិត ១១ម៉ឺនគណនី)

១០- ទំព័រហ្វេសប៊ុក ក្រសួងរ៉ែ និងថាមពល (ជាង ១០ម៉ឺនគណនី)៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;