រដ្ឋបាល​ខេត្ត​ក្រចេះ ផ្អាក​ការ​ធ្វើ​ចរាចរណ៍​យានយន្ត​ធុន​ធំ​លើ​ផ្លូវ ឆ្លូង-ក្រចេះ

  • 2018-08-11 07:57:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី១០​សីហា ឆ្នាំ​២០១៨ ​បាន​ប្រកាស​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​បណ្ដោះអាសន្ន រថយន្ត​ធុន​ធំ​ផ្ទុក​ទម្ងន់​លើស​ពី ១០តោន ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​កំណាត់​ផ្លូវ​ជាតិ​លេខ​៧៣ (ឆ្លូង-ក្រចេះ) ដោយ​សារ​ទឹកជំនន់ បាន​ឡើង​ប្រៀប​ទ្រូង​ផ្លូវ អាច​បណ្ដាល​ឲ្យ​ស្រុត​តួ​ផ្លូវ ស្រុត​ចិញ្ចើម​ក្បាលស្ពាន និង​លូ​ទទឹង​ផ្លូវ។

ក្នុង​សេចក្ដី​ជូនដំណឹង​ដដែល រដ្ឋបាល​ខេត្ត​ក្រចេះ បាន​ឲ្យដឹង​ថា កម្ពស់​ទឹក​ទន្លេ​មេគង្គ​បាន​ជន់​ឡើង​ខ្ពស់​ជា​បន្តបន្ទាប់ ឈាន​ដល់​កម្រិត​ប្រកាស​អាសន្ន និង​ផ្លូវ​ជាតិ​លេខ​៧៣ (ឆ្លូង-ក្រចេះ)។

រដ្ឋបាល​ខេត្ត​ក្រចេះ នឹង​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​លើ​ផ្លូវជាតិ​លេខ ៧៣ ចាប់ពី​ថ្ងៃ​សៅរ៍ ទី១១ ខែ​សីហា​នេះ រហូតដល់​ពេល​ទឹក​ស្រក មាន​ស្ថានភាព​ល្អ​ប្រសើរ​វិញ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;