បាក់ស្ពាន​នៅ​អ៊ីតាលី ស្លាប់​យ៉ាងតិច ២២នាក់

  • 2018-08-14 14:26:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​យ៉ា​ងតិច ២២នាក់ បាន​ស្លាប់ នៅ​ក្នុង​ហេតុការណ៍​បាក់ស្ពាន​មួយ​កន្លែង នៅ​ទីក្រុង Genoa នៅ​ភាគ​ពាយព្យ​ប្រទេ​សអ៊ីតាលី នៅ​ថ្ងៃ​ទី១៤ ខែសីហា​នេះ។

ស្ពាន​នេះ បាន​បាក់​នៅ​ម៉ោង​ ១១កន្លះ​ថ្ងៃ​ត្រង់ (ម៉ោង​នៅ​ក្នុង​តំបន់ ដែល​ត្រូវ​នឹង​ម៉ោង​ ៤កន្លះ​រសៀល នៅ​កម្ពុជា) អំឡុង​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង។ សាក្សី​បាន​បញ្ជាក់ថា ពេល​ភ្លៀង​កំពុង​ធ្លាក់​ខ្លាំង រន្ទះ​បាន​បាញ់​ស្ពាន​នោះ ហើយ​បន្ទាប់​មក​វា​ក៏បាន​បាក់​ចុះក្រោម នៅ​ពេល​​ដែល​យានយន្ត​ជាច្រើន​កំពុង​ធ្វើ​ចរាចរណ៍​នៅ​លើ​ស្ពាន។

ក្រោយ​ពេល​​បាក់ យានយន្ត​ជាច្រើន​បាន​ជាប់​ក្រោមគំនរ​បាក់បែក ខណៈ​អគារ​ជាច្រើន​នៅជិតនោះ ក៏​រង​ការ​ខូចខាត​ផងដែរ។

សូម​បញ្ជាក់ថា ស្ពានដែល​មាន​ឈ្មោះថា Morandi នោះ ត្រូវ​បាន​កសាង​ឡើង​តាំង​ពីអំឡុង​ទសវត្ស​ឆ្នាំ ១៩៦០ មកម្ល៉េះ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;