ក្រុង​វ៉ាស៊ីនតោនចេញ​មុខ​បកស្រាយ​ ក្រោយ​ប្រធានាធិបតី​តៃវ៉ាន់​ថ្លែង​សារ​នយោបាយ​លើ​ទឹកដី​​អាមេរិក

  • 2018-08-14 23:48:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ទី១៤ ខែ​សីហា ២០១៨ ម្សិលមិញ បាន​ចេញ​មក​បកស្រាយ​ថា គ្មាន​ការ​ផ្លាស់​ណា​មួយ​នោះ​ទេ​ទៅ​នឹង​គោល​នយោបាយ​ចិន​តែ​មួយ។ ការ​បកស្រាយ​នេះ គឺ​ក្រោយ​លោកស្រី Tsai Ing-wen ប្រធានាធិបតី​តៃវ៉ាន់​បាន​ទៅ​ដល់​ក្រុង Los Angeles និង​បាន​ថ្លែង​សារ​នយោបាយ​មួយ​នៅ​លើ​ទឹកដី​អាមេរិក ដែល​អស់​រយៈពេល ១៥​ឆ្នាំ​មក​ហើយ ពុំដែល​មាន​មេដឹកនាំ​តៃវ៉ាន់​រូប​ណា​ធ្លាប់​បាន​ធ្វើ​នោះ​ទេ។

លោកស្រី Tsai Ing-wen ប្រធានាធិបតី​តៃវ៉ាន់​ ​ថ្លែងសុន្ទរកថា​មួយ នៅ​លើ​ទឹកដី​អាមេរិក/ រូបភាព៖ Channel News Asia

ចំណែក​ខាង​ចិន​វិញ​បាន​ធ្វើការ​តវ៉ា​ផ្លូវការ​មួយ​ទៅ​កាន់​អាមេរិក ជុំវិញ​សុន្ទរកថា​របស់​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ កាលពី​ថ្ងៃ​ទី១៤ ខែ​សីហា ២០១៨ ម្សិលមិញ នៅ​ក្រុង Los Angeles ដែល​ជា​កន្លែង​លោកស្រី​ថ្លែង​ថា សេរីភាព និង​អនាគត​តៃវ៉ាន់ មិន​បាន​ចរចា​ទេ។

សូម​បញ្ជាក់​ថា ការ​ថ្លែង​របស់​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់​នៅ​លើ​ទឹកដី​អាមេរិក គឺខណៈពេល​ដែល​លោកស្រី​ត្រូវ​ចូល​ចត​នៅ​ទី​នោះ ដើម្បី​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​សម្ព័ន្ធ​មិត្ត​ចំនួន​ពីរ គឺ ប៉ារ៉ាហ្កាយ និង Belize ដែល​បន្ដ​ទទួល​ស្គាល់​រដ្ឋាភិបាល​តៃវ៉ាន់៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;