ឥណ្ឌា នឹង​ក្លាយ​ជា​ប្រទេស​ទី៤ ដែល​បញ្ជូន​មនុស្ស​ទៅកាន់​អវកាស​ នៅ​ត្រឹមឆ្នាំ​២០២២

  • 2018-08-15 08:11:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយក​រដ្ឋមន្រ្តី​ឥណ្ឌា លោក ណារិនដ្រា មូឌី បាន​ប្រកាស​ថា ឥណ្ឌា នឹង​ក្លាយ​ជា​ប្រទេស​ទី៤ ដែល​បញ្ជូន​មនុស្ស​ទៅកាន់​ទី​អវកាស​​តាមរយៈ​យាន​អវកាស​របស់​ខ្លួន​ជាលើក​ដំបូង​​នៅត្រឹម​ឆ្នាំ​២០២២ បន្ទាប់ពី​អាមេរិក រុស្ស៊ី និង​ចិន។ ការ​ប្រកាស​នេះ ធ្វើឡើង​ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​ឥណ្ឌា នាថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០១៨​នេះ។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «នៅ​ពេល​ដែល​ឥណ្ឌា​ប្រារព្ធ​ខួប​ឯករាជ្យ​លើកទី​៧៥ ក្នុងឆ្នាំ​២០២២ ឬក៏អាច​នៅមុន​នោះ កូនប្រុស ឬ​កូនស្រី​ឥណ្ឌា​ម្នាក់ នឹង​ប្រតិបត្តិការ​បេសកម្ម​នៅទី​អវកាស​លើយាន​អវកាស Gaganyaan ដោយនាំ​ទង់ជាតិ​ឥណ្ឌា​ទៅ​ជាមួយ»។

លោក ណារិនដ្រា មូឌី ថ្លែងក្នុងពិធីខួបឯករាជ្យជាតិឥណ្ឌា នាថ្ងៃទី១៥សីហា ២០១៨។ រូបថត៖ Times of India
គួរ​រំលឹក​ថា លោក Rakesh Sharma គឺជា​ជនជាតិ​ឥណ្ឌា​ទី១ ដែល​បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីអវកាស កាលពីឆ្នាំ​១៩៨៤ ប៉ុន្តែ​ពេលនោះ លោក​បាន​ធ្វើដំណើរ​តាមរយៈ​គ្រាប់​រ៉ុកកែត​របស់​រុស្ស៊ី​តែ​ប៉ុណ្ណោះ។

គួរកត់​សម្គាល់​ថា ឥណ្ឌា​ក៏ធ្លាប់​ទទួល​បាន​ជោគជ័យ​បំផុត​ក្នុង​កម្មវិធី​អវកាស​របស់ខ្លួន​ផងដែរ ដោយ​បាន​បាញ់​បង្ហោះ​យាន​អវកាស​មួយ​​ហៅ​ថា បេសកកម្ម MOM ឬ Mangalyaan ទៅកាន់​គន្លង​ភពអង្គារ​កាលពីឆ្នាំ​២០១៤៕

ប្រភព៖ Indiatimes ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;