At. Madrid លើក​ពាន UEFA Super Cup ក្រោយ​យក​ឈ្នះ Real Madrid ក្នុង​ម៉ោង​បន្ថែម

  • 2018-08-15 23:01:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប Atletico Madrid បាន​ក្លាយ​ជា​ជើងឯក​ពានរង្វាន់ UEFA Super Cup ដោយ​យក​ឈ្នះ Real Madrid ដោយ​លទ្ធផល ៤-២ ក្នុង​ម៉ោង​បន្ថែម ១៥នាទី​ពីរ​ដង (៩០​នាទី ស្មើ​គ្នា ២-២) កាលពី​យប់មិញ​។

At. Madrid លើកពាន UEFA Super Cup (រូបថត៖ Reuters)
At. Madrid ដែល​ជា​ជើងឯក UEFA Europa លីគ​រដូវកាល​មុន បាន​បំបាក់​ក្រុម​ជើងឯក UEFA Champions League តាម​រយៈ​កីឡាករ Koke និង Saul នៅ​ក្នុង​ម៉ោង​បន្ថែម នា​ទី៩៨ និង ​១០៩។

មុន​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែរ៩០​នាទី ក្រុម​ទាំងពីរ មាន​គ្រាប់​បាល់​ស្មើគ្នា ២-២ ។ At. Madrid បាន​រក​គ្រាប់​បើក​ឆាក​ក្នុង​នាទី១ ដោយ​ខ្សែប្រយុទ្ធ Diego Costa ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ Karim Benzema ជា​អ្នក​រក​គ្រាប់​តាម​ស្មើ​ឲ្យ Real Madrid នៅ​នាទី២៧ និង​គ្រាប់​ទី២ ដោយ ​ខ្សែ​ការពារ Sergio Ramos នៅ​នាទី៦៣។ យ៉ាងណាមិញ Costa បាន​បន្ថែម​គ្រាប់​ទី​ពីរ របស់​ខ្លួន ក្នុង​នាទី​៧៩៕

ទស្សនាវីដេអូ Highlight

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;