ក្រសួង​ពាណិជ្ជកម្ម បន្ថែម​វិធី​ថ្មី​១​ទៀត​សម្រាប់​ការ​ចុះ​បញ្ជី​ម៉ាក​តាម​ប្រព័ន្ធ​អនឡាញ

  • 2018-08-16 04:24:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម ​ចុះ​ថ្ងៃ​ទី​១៤ សីហា ២០១៨ បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បញ្ជី​ម៉ាក​ដែល​ប្រព្រឹត្តិ​តាម​រយៈ​ប្រព័ន្ធ​អេឡិចត្រូនិច www.efiling.cambodiaip.gov.kh ត្រូវ​បាន​បន្ថែម​វិធី​ទូទាត់​ប្រាក់​ថ្មី​១​ទៀត​ហើយ គឺ​បង់​តាម​ប្រព័ន្ធ​អនឡាញ Canadia E-Commerce Payment របស់​ធនាគារ​កាណាឌីយ៉ា ក.អ។

ធនាគារ​កាណាឌីយ៉ា ក.អ គឺ​ជា​ធនាគារ​ទី​២ បន្ទាប់​ពី​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដែល​បាន​ត​ភ្ជាប់​ការ​បង់​ប្រាក់​តាម​ប្រព័ន្ធ​អនឡាញ​ជាមួយ​នឹង​ប្រព័ន្ធ​ដាក់​ពាក្យ​ស្នើសុំ​ចុះ​បញ្ជី​ម៉ាក​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​របស់​ក្រសួង​ពាណិជ្ជកម្ម៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;