Ramos ស្នង​តំណែង​សំខាន់​របស់ Ronaldo នៅ ​Real Madrid

  • 2018-08-16 04:27:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ការពារ Sergio Ramos ត្រូវ​បាន​ផ្ដល់តួនាទី​ជា​អ្នក​ទាត់​បាល់​ប៉េណាល់ទី របស់​ក្លឹប Real Madrid ​បន្ទាប់​ពី Cristiano Ronaldo ដែល​បាន​ចាកចេញ​ទៅ​កាន់​ក្លឹប Juventus ។

Ramos ជាអ្នកស៊ុតប៉េណាល់ទី (រូបថត៖ UEFA Champions League)
Ramos បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់ ២ ឲ្យ Real Madrid ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់ UEFA Super Cup ដែល​ចាញ់ Atletico Madrid ដោយ​លទ្ធផល ២-៤ កាលពី​យប់មិញ។ ខ្សែការពារ​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ ក៏​បាន​ប្រើប្រាស់​ក្បាច់​អបអរសាទរ​របស់ Ronaldo ផង​ដែរ។

ក្រោយ​ស៊ុត​បាល់​១១ម៉ែត្រ​បញ្ចូលទីរួច Ramos រត់​ទៅ​ម្ខាង​នៃ​ទីលាន រួច​លោត​យ៉ាង​ខ្ពស់​តាម​ក្បាច់​របស់ Ronaldo ដែល​ធ្លាប់​ធ្វើ​ដូច្នេះ​ច្រើន​ឆ្នាំ​មក​ហើយ។

សូម​បញ្ជាក់​ថា ការ​ស៊ុត​បាល់​១១ម៉ែត្រ គឺ​ជា​សិទ្ធិ​ផ្ដាច់មុខ​របស់ Ronaldo កាលពី​ពេល​កន្លង​ទៅ។ ក៏ប៉ុន្តែ ការ​ផ្លាស់​ទៅ​ប្រកប​អាជីព​នៅ​អ៊ីតាលី បាន​ធ្វើ​ឲ្យ​តួនាទី​នេះ​ទំនេរ ជា​ហេតុ​ធ្វើឲ្យ​គ្រូបង្វឹក​សម្រេច​ផ្ដល់​សិទ្ធិ​ទៅឲ្យ Ramos ​វិញ​៕

ទស្សនាវីដេអូ

អត្ថបទទាក់ទង At. Madrid លើក​ពាន UEFA Super Cup ក្រោយ​យក​ឈ្នះ Real Madrid ក្នុង​ម៉ោង​បន្ថែម

ប្រភព៖ The Sun ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;