ថៃ​កាត់​ទោស​ប្រហារ​ជីវិត​បុរស ២​នាក់

  • 2018-08-16 23:22:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៨ បុរស​​​ ២​នាក់ ត្រូវ​​បាន​តុលាការ​ថៃ​សម្រេច​ប្រកាស​​ដាក់​ទោស​ប្រហារ​ជីវិត ពាក់ព័ន្ធ​នឹង​​ករណី​ជួញ​ដូរ​គ្រឿងញៀន​ទម្ងន់ ២៨១​គីឡូក្រាម កាល​ពី​៣​ឆ្នាំ​មុន។

អ្នក​ទោស​ទាំង​២ មាន​ឈ្មោះ Tun Hun និង Walaipan Petchpong អាយុ​៦៦​ឆ្នាំ ​ជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជនជាតិ​ម៉ាឡេស៊ី។ ពួក​គេ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ពី​បទ​ចូលរួម​ប្រព្រឹត្តិ​បទ​ល្មើស​​គ្រឿងញៀន​ជា​ច្រើន​ករណី ផ្ដល់​ជម្រក​ឲ្យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជន​ល្មើស​គ្រឿងញៀន និង​ជួញ​ដូរ​គ្រឿង​ញៀន​ប្រភេទ Meth និង​ទឹកកក។ ការ​កាត់​ទោស​​ប្រហារ​នេះ ធ្វើ​​ឡើង​ទៅ​តាម​ច្បាប់បទ​ល្មើស​គ្រឿងញៀន​​​របស់​ថៃ​ដែល​​បាន​ចែង​នៅ​ឆ្នាំ ១៩៧៩ និង​ឆ្នាំ​១៩៩១។

(រូប​តំណាង)/ រូបភាព៖ Zee News
​សូម​បញ្ជាក់​ថា ដើម​ឡើយ តុលាការ​ថៃ ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​មនុស្ស​៤​នាក់ នៅ​ក្នុង​ករណី​នេះ តែ​មាន​អ្នក​ទោស​២​នាក់​បាន​សារភាព និង​ផ្ដល់​ភស្ដុតាង​សំខាន់​ឲ្យ​តុលាការ​ទើប​ត្រូវ​កាត់​បន្ថយ​ទោស​មក​ត្រឹម​​ជាប់​ពន្ធនាគារ​អស់​១​ជីវិត​វិញ។ អ្នក​ទោស​ដែល​សារភាព មាន​ឈ្មោះ​ថា Cheng Mi Hsu អាយុ​៧០​ឆ្នាំ ជា​ជនជាតិ​តៃវ៉ាន់ និង Wiparat Karndee អាយុ​៥១​ឆ្នាំ ជនជាតិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថៃ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;