ចៅហ្វាយ​ក្រុង បញ្ជា​ឲ្យ​តាម​ចាប់​ក្រុម​ចែក​ខិត្តប័ណ្ណ​រូបស្រី​ចិន​ស្លៀក​សិចស៊ី

  • 2018-08-17 03:23:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពី​មាន​ការ​ភ្ញាក់ផ្អើល​រឿង​ចែក​ខិត្តប័ណ្ណ​រូប​ស្រី​ចិន​ស្លៀក​សិចស៊ី​នៅ​ភ្នំពេញ​កាល​ពី​ពេល​ថ្មីៗ ឥឡូវ​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ចំណាត់​ការ​ទៅ​លើ​ក្រុម​អ្នក​ដើរ​ចែក​ខិត្តប័ណ្ណ​ទាំង​នោះ​ហើយ។

​លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ប្រាប់ [ខ្លីៗ] ថា លោក​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​អ្នក​ដែល​ដើរ​ចែក​ខិត្តប័ណ្ណ​ទាំង​នេះ​ហើយ។ "យើង​កំពុង​តែ​ឲ្យ​គេ​តាម​ចាប់ និង​បាន​បិទ​ទីតាំង​ហ្នឹង​ហើយ"។

ទីតាំង​ហាង​ម៉ាស្សា​ចិន ដែល​គ្រោង​នឹង​បើក
សូម​ជម្រាប​ថា ខិត្តប័ណ្ណ​ដែល​ចិន​ចែកចាយ​នៅ​ភ្នំពេញ​នោះ មាន​ផ្ទៃ​ពណ៌​ផ្កាឈូក ហើយ​មាន​សរសេរ​អក្សរ​ខ្មែរ "ភ្នំពេញ​ទី​មួយ" លាយ​ជាមួយ​នឹង​អក្សរ​ចិន-អង់គ្លេស (Health massage)។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​គឺ​នៅ​លើ​នោះ​បាន​ដាក់​រូប​នារី​ចិន​ក្នុង​ឈុត​សម្លៀក​បំពាក់​សិចស៊ី​លេច​លើ​លេច​ក្រោម ហើយ​ក៏​មាន​រូប​បុរស​ចិន​ស្រាត​ននលគក​ផង​ដែរ។

បើ​តាម​ការ​សាកសួរ​ទៅ​កាន់​ស្ត្រី​អ្នក​បកប្រែ​នៅ​ហាង "ភ្នំពេញ​ទី​មួយ" បាន​ឲ្យ​កាល​ពី​រសៀល​ថ្ងៃ​ទី ១៦ ខែ​សីហា ថា ខិត្តប័ណ្ណ​នេះ ចែក​ផ្សព្វផ្សាយ​អំពី​ការ​ម៉ាស្សា ដោយ​គិត​តម្លៃ​ក្នុង​រយៈពេល​ ៧៥នាទី ១៨០​ដុល្លារ។ ហើយ​ហាង "ភ្នំពេញ​ទី​មួយ" នឹង​បើក​ដំណើរការ​នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៨ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ទល់​មុខ​សណ្ឋាគារ​កាំបូឌីយ៉ា៕

ខិត្តប័ណ្ណ​ដែល​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម/ រូបភាព៖ ហ្វេសប៊ុក

អត្ថបទ៖ សោភា

អត្ថបទថ្មី
;