ទីតាំង​ទ័ព​កម្ពុជា​នៅ​ជាប់​ព្រំដែន​ឡាវ កំពុង​លិចលង់​ដោយសារ​ទឹក​ជំនន់

  • 2018-08-17 03:57:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងពល​តូច​ថ្មើរ​ជើង​លេខ​១២៨ ដែល​មាន​ទីតាំង​នៅ​ខេត្ត​ស្ទឹងត្រែង ជាប់​ព្រំ​ប្រទល់​ប្រទេស​ឡាវ កំពុង​រង​ការ​លិចលង់ ព្រោះ​តែ​ជំនន់​ទឹក​ភ្លៀង។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​របស់​ហ្វេសប៊ុក អគ្គនាយកដ្ឋាន ភស្ដុភារ ហិរញ្ញវត្ថុ នៃ​ក្រសួង​ការពារ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៨។

ទីតាំង​កងពល​តូច​ថ្មើរ​ជើង​លេខ​១២៨ ដែល​លិច/ រូបភាព៖ អគ្គនាយកដ្ឋាន ភស្ដុភារ ហិរញ្ញវត្ថុ នៃ​ក្រសួង​ការពារ​ជាតិ
បើ​តាម​ប្រភព​ដដែល បាន​បញ្ជាក់​ថា ទឹក​ជំនន់​បាន​បុក​ចូល​នៅ​ទីតាំង​កង​ពល​ខាង​លើ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា នៅ​វេលា​ម៉ោង​៧​យប់។ យ៉ាង​ណា​មិញ សម្ភារៈ និង​ស្បៀង​អាហារ​ទាំង​អស់​​របស់​កងពល​តូច​ថ្មើរ​ជើង​លេខ​១២៨ មិន​បាន​ទទួល​ការ​ខូចខាត​នោះ​ទេ ព្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ទាន់​ពេល​វេលា។

សូម​ជម្រាប​ថា កង​ពល​តូច​ថ្មើរ​ជើង​លេខ​១២៨ ឬ​ហៅ​ថា​កង​ពល​តូច​អន្តរាគមន៍​លេខ​១២៨ ត្រូវ​បាន​សម្រេច​បង្កើត​ឡើង​ដោយ​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៧ ដើម្បី​ចំណុះ​ឲ្យ​យោធ​ភូមិភាគ​ទី១ ប្រចាំ​ខេត្ត​ស្ទឹងត្រែង។ សម្ដេច ហ៊ុន សែន បាន​បញ្ជាក់​ថា ការ​បង្កើត​នេះ មិន​សំដៅ​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​ជិត​ខាង​ឡើយ តែ​សំដៅ​ទៅ​លើ​កិច្ច​ការពារ​ជាតិ ការពារ​ប្រជាជន និង​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​ប្រទេស​ជិត​ខាង៕

ទីតាំង​កងពល​តូច​ថ្មើរ​ជើង​លេខ​១២៨ ដែល​លិច/ រូបភាព៖ អគ្គនាយកដ្ឋាន ភស្ដុភារ ហិរញ្ញវត្ថុ នៃ​ក្រសួង​ការពារ​ជាតិ
ស្បៀង​របស់​កង​ពល​តូច​ថ្មើរ​ជើង​លេខ​១២៨ ដែល​យក​ទៅ​ទុក​នៅ​ទីទួល​សុវត្ថិភាព/ រូបភាព៖ អគ្គនាយកដ្ឋាន ភស្ដុភារ ហិរញ្ញវត្ថុ នៃ​ក្រសួង​ការពារ​ជាតិ

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;