អង់គ្លេស អញ្ជើញ​រដ្ឋមន្រ្តី​មហាផ្ទៃ ទៅ​ចូលរួម​វេទិកា​ "ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​សត្វព្រៃ"

  • 2018-08-17 12:31:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​នៃ​ចក្រភព​អង់គ្លេស បាន​អញ្ជើញ​សម្តេច​ ស ខេង ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ទៅ​ចូលរួម​វេទិកា​ស្តីពី​ "ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​សត្វព្រៃ" នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស នាខែ​តុលា ឆ្នាំ​២០១៨ ខាងមុខ​នេះ។ ការ​អញ្ជើញ​នេះ ធ្វើឡើង​តាម​រយៈលោកស្រី Tina Susan Redshaw ឯក​អគ្គ​រាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច ស ខេង នា​​រសៀល​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ២០១៨ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ។

លោកស្រិ Tina Susan Redshaw ក្នុងជំនួបជាមួយសម្តេច ស ខេង នារសៀលថ្ងៃទី១៧ សីហា ២០១៨។ រូបថត៖ ផ្តល់ឱ្យ
ជាការ​ឆ្លើយតប សម្តេច ស ខេង បាន​អបអរ​សាទរ​ចំពោះ​គំនិត​ផ្តួចផ្តើម​ទាំងឡាយ​របស់​ចក្រភព​អង់គ្លេស​ ពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​សត្វព្រៃ។ សម្តេច​បាន​លើកឡើង​ថា កម្ពុជា​នៅតែ​បន្ត​ខិតខំ​ចូលរួម​ជាមួយ​យន្តការ​ផ្សេងៗ ក្នុងការ​ទប់ស្កាត់​ការ​ជួញដូរ​សត្វព្រៃ​គ្រប់​ប្រភេទ។

ក្រៅពី​ការ​អញ្ជើញ​នេះ ភាគី​ទាំង២ ក៏បាន​លើកឡើង​បញ្ហា​ផ្សេងៗ​ទៀត​ផងដែរ ដូចជា ការ​អប់រំ និង​ការ​លើក​កម្ពស់​ការ​ចូលរួម​របស់​ស្ត្រី​នៅគ្រប់​វិស័យ ទាំងសង្គម នយោបាយ និង​ពាណិជ្ជកម្ម​ផងដែរ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;