​ក្រសួង ​ប្រកាស​ពីការសាងសង់លំនៅឋាន ដែលត្រូវ​ស្នើ​ត្រឹម​រដ្ឋបាលក្រុង​ ស្រុក ខណ្ឌ

  • 2018-08-18 03:13:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​លិខិត​របស់​ក្រសួងមហាផ្ទៃ ចុះ​កាល​ពី​ថ្ងៃ​ទី១៦ ខែ​សីហា ​ឆ្នាំ​២០១៨​ រាល់​ការ​សាងសង់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន មិន​ត្រូវ​មាន​ផ្ទៃក្រឡា​សំណង់​សរុប​មិន​លើស​ពី ៥០០​ម៉ែត្រ​ការ៉េ និង​មាន​កម្ពស់ មិន​លើស​ពី​ ៤ជាន់ រួម​ទាំង​ជាន់​ផ្ទាល់​ដី (E0, E1, E2, E3) ឡើយ​។

លិខិត​ដែល​ដាក់​ជូន​រដ្ឋ​បាល​ក្រុង ស្រុក ខណ្ឌ នេះ ត្រូវ​បាន​ធ្វើឡើង​យោង​តាម​លិខិត​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​ ចុះ​កាល​ពី​ថ្ងៃទី២ ខែ​ឧសភា ឆ្នាំ​២០១៨ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​សាងសង់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ នៅ​តាម​មូលដ្ឋាន និង​ដើម្បី​ជំរុញ​ការ​ផ្ដល់​សេវា​រដ្ឋបាល​ផ្នែក​សំណង់​ឲ្យ​កៀក​ជិត​អ្នក​ស្នើ​សុំ​សេវា៕

សូម​អាន​លម្អិត​នូវ​លិខិត​ដូច​ខាង​ក្រោម

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;