CDC ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ទៅ​កាន់តំបន់​១ ប្រុង​ប្រយ័ត្ន​ជំងឺ​អេបូឡា

  • 2018-08-18 04:26:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង (CDC) នៃ​ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃសៅរ៍ ទី១៨​ ខែ​សីហា​នេះ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅកាន់ និង​មកពី​ប្រទេស ក្នុង​តំបន់​អាហ្វ្រិក​ ប្រុង​ប្រយ័ត្ន​ជំងឺ​អេបូឡា ​ដែល​មាន​រោគសញ្ញា​ដូចជា គ្រុន​ក្ដៅ​លើស​ពី ៣៨,៥អង្សា ឈឺ​សាច់ដុំ អស់​កម្លាំង ក្អួត កន្ទួល​ក្រហម ឬ​ចេញ​ឈាម​។

CDC បន្ត​ថា ប្រសិនបើ​មាន​រោគសញ្ញា​ដូច​រៀបរាប់​ខាងលើ អ្នក​ជំងឺ​ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត ឬ​ទាក់ទង​លេខ​ទូរសព្ទ ១១៥ ដើម្បី​ធ្វើ​ការ​ព្យាបាល​ជា​បន្ទាន់ ជៀសវាង​ចម្លង​ជំងឺ​ទៅ​សមាជិក​គ្រួសារ និង​អ្នក​ដទៃ​។

CDC បន្ថែម​ថា ករណី​ជំងឺ​អេបូឡា​នៅ​ក្នុង​​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ នៅ​ក្នុង​ទ្វីប​អាហ្រ្វិក ដែល​រហូត​ដល់​ថ្ងៃ​ទី១៦ ខែ​សីហា ឆ្នាំ​២០១៨ នេះ​មាន​អ្នក​ឈឺ​កើន​ដល់ ៧៨​នាក់ ដែល​ក្នុង​នោះ ៤៤​នាក់​បាន​ស្លាប់ ក្នុង​ចំណោម​អ្នក​ស្លាប់​នេះ​មាន ១០​នាក់​ ជា​បុគ្គលិក​សុខាភិបាល៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;