Updated៖ កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រូវ​បាន​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​ជា​ធម្មតា​វិញ​ហើយ

  • 2018-08-18 08:39:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធានទឹក និង​ឧតុ​និយម បាន​ឲ្យដឹង​ថា ទឹក​ស្ទឹង​សំរោង ដែល​បាន​ជន់​ឡើង និង​ហូរ​កាត់​ពី​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ ៤ ត្រង់​ចំណុច​ស្ពាន​សំរោង (គម ១១៦-១១៧) ស្ថិត​ក្នុង​ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់​រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ គិត​ត្រឹម​ម៉ោង ២:៣០ នាទី រសៀល​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​ស្រក​ចុះ​ ហើយ​ការ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់ ត្រូវបាន​បើក​ដំណើរការ​វិញ​ជា​ធម្មតា​។

សូម​បញ្ជាក់​ផងដែរ​ថា ទឹក​ជំនន់​ហូរកាត់​ផ្លូវជាតិ​លេខ ៤ នៅ​ចំណុច​ស្ពាន​អូរគគី (គម ១០៦-១០៧) បាន​បណ្ដាល​ឲ្យអាជ្ញាធរ​ ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ជា​បណ្ដោះអាសន្ន​ នាព្រឹក​ថ្ងៃ​ទី​​១៨សីហា​នេះ​៕

ការធ្វើចរាចរណ៍ ត្រូវបានដំណើរការ​វិញជាធម្មតា នៅលើ​កំណាត់ផ្លូវជាតិលេខ៤ ត្រង់​ចំណុច​ស្ពាន​សំរោង (គម ១១៦-១១៧) ស្ថិត​ក្នុង​ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់​រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ

រូបថត៖ ក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;