ប្រឡង​បាក់ឌុប៖ បញ្ជី​ឈ្មោះ លេខតុ-បន្ទប់ ត្រូវ​បាន​បិទ​នៅ​គ្រប់​មណ្ឌល​ប្រឡង​ហើយ​

  • 2018-08-19 03:24:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​សីហា​នេះ​ថា បញ្ជី​ឈ្មោះ លេខ​តុ លេខ​បន្ទប់​បេក្ខជន តារាង​ប្រព្រឹត្ត​ទៅ​នៃ​វិញ្ញាសា បទប្បញ្ញត្តិ​ប្រឡង និង​ប្លង់​បន្ទប់ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ត្រូវ​បាន​បិទ​នៅ​តាម​​គ្រប់​មណ្ឌល​ប្រឡង​ទូទាំង​ ២៥​រាជធានី-ខេត្ត​ហើយ។ ការ​ប្រឡង​នេះ នឹង​ប្រព្រឹត្ត​ធ្វើឡើង​នៅថ្ងៃ​ទី​២០-២១ សីហា ២០១៨។

បេក្ខជន​ប្រឡងបាក់ឌុបឆ្នាំ២០១៨ កំពុងស្វែងរកឈ្មោះខ្លួន នៅមណ្ឌលប្រឡងមួយកន្លែង នាព្រឹកថ្ងៃទី១៩សីហា ២០១៨។ រូបថត៖ ក្រសួងអប់រំ
ក្រសួង​អប់រំ​បន្តថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​​ឆ្នាំ​២០១៨​នេះ សិស្ស​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​មាន​ចំនួន​ ១១៧ ០៦១​នាក់ ចែក​ចេញ​ជា​ពីរ​ក្រុម គឺ​ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន ៥១,៧ភាគរយ​ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ចំនួន ៤៨,៣ភាគរយ។ មណ្ឌល​ប្រឡង​មាន​ចំនួន ១៩៥ មណ្ឌល ក្នុង​នោះ​មណ្ឌល​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ៩៩​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន ៩៦​មណ្ឌល ព្រមទាំង​ ៤ ៧១៦​បន្ទប់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;