រញ្ជួយដី​វាយ​ប្រហារ កោះ Lombok ឥណ្ឌូណេស៊ី​ជាថ្មី ក្រោយ​មាន​មនុស្ស​ស្លាប់​ជាង ៤០០​នាក់

  • 2018-08-19 06:34:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រញ្ជួយដី​មួយ​កម្រិត ៦,៣​រ៉ិចទ័រ បាន​វាយប្រហារ​កោះ Lombok ប្រទេស​ឥណ្ឌូណេស៊ី ជាថ្មី​ទៀត នាថ្ងៃទី​១៩សីហា​នេះ បន្ទាប់ពី​កោះ​នេះ បានរង​ការ​រញ្ជួយដី​ដ៏ខ្លាំង​រួចមក​ហើយ​កាលពី​ដើមខែ​នេះ​ បណ្តាល​ឱ្យមាន​អ្នកស្លាប់​ជាង ៤០០​នាក់។

ភ្នាក់ងារ​អង្កេត​ភូគព្ភសាស្រ្ត​អាមេរិក (USGS) បាន​ឱ្យដឹង​ថា រញ្ជួយដី​នេះ បាន​កើតឡើង​ភាគ​ខាងកើត​កោះ Lombok ដែលមាន​ជម្រៅ ៧,៩​ម៉ែត្រ។

ផែនទីបង្ហាញចំណុចរញ្ជួយដីនៅកោះ Lombok នាថ្ងៃទី១៩សីហា ២០១៨។ រូបភាព៖ USGS
មន្រ្តី​ឥណ្ឌូណេស៊ី បាន​បញ្ជាក់​ថា រញ្ជួយដី​នេះ​មិនបាន​បង្ក​ជា​រលកយក្ស​ស៊ូណាមិ​ឡើយ។ ចំណែក​ចំនួន​អ្នក​ស្លាប់ និង​រងបួស ក៏មិន​ទាន់​មាន​របាយការណ៍​បញ្ជាក់​ដែរ ប៉ុន្តែ​វាបាន​ធ្វើឱ្យ​មនុស្ស​នៅលើកោះ​នេះ ត្រូវ​រត់ភៀស​ខ្លួនចេញ​ពីផ្ទះ​របស់​ពួកគេ។

សូម​រំលឹក​ថា កាលពី​ថ្ងៃទី​៥ ខែ​សីហា រញ្ជួយដី​កម្រិត ៦,៩​រ៉ិចទ័រ បានវាយ​ប្រហារកោះ Lombok បណ្តាលឱ្យ​មាន​អ្នក​ស្លាប់ ៤៦០​នាក់ និង​របួស​រាប់ម៉ឺន​នាក់ ព្រមទាំង​ធ្វើឱ្យ​មនុស្ស​ប្រមាណ ៣៥ម៉ឺននាក់​គ្មាន​ទីជម្រក​ផងដែរ៕

ប្រភព៖ Straits Times ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;