សង្កាត់​ចំនួន​២​នៅ​ភ្នំពេញ នឹង​ត្រូវ​ផ្អាក​ទឹកប្រើប្រាស់​នៅ​យប់​ថ្ងៃ​ទី​២៨ និង ២៩ ខែ​សីហា

  • 2018-08-21 00:23:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ទី​២០​សីហា​​ប្រាប់​ដល់​ប្រជាពលរដ្ឋ​​ពី​ការផ្អាក​ការ​ផ្គត់ផ្គង់​ទឹក​បណ្ដោះ​អាសន្ន នៅ​សង្កាត់​ចំនួន ២ នៃ​រាជធានី​ភ្នំពេញ ដូច​ខាង​ក្រោម៖

១. សង្កាត់​ត្រពាំងក្រសាំង ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ

  • មូលហេតុ៖ កាត់​ភ្ជាប់​បំពង់​ចែកចាយ​ទឹក​ថ្មី​ទំហំ ១៦០​មម

  • ទីតាំង៖ នៅ​លើ​កំណាត់​ផ្លូវ ១៣៥K-៣ និង​ផ្លូវ ១៣៥K-៤

  • កាល​បរិច្ឆេទ៖ យប់​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៨ នៅ​វេលា​ម៉ោង ៨​យប់ ដល់​ម៉ោង ១​ព្រឹក

២. សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ

  • មូលហេតុ៖ កាត់​ភ្ជាប់​បំពង់​ចែកចាយ​ទឹក​ថ្មី​ទំហំ ១១០​មម

  • ទីតាំង៖ នៅ​លើ​កំណាត់​ផ្លូវ ៨១C-១

  • កាល​បរិច្ឆេទ៖ យប់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៨ នៅ​វេលា​ម៉ោង ៨​យប់ ដល់​ម៉ោង ១​ព្រឹក៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;