Arsene Wenger បាន​ទៅ​ដល់​ទឹកដី​អាហ្វ្រិក​ហើយ

  • 2018-08-23 02:57:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពី​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ​២០១៨ អតីត​គ្រូបង្វឹក​ក្លឹប Arsenal លោក Arsene Wenger បាន​ទៅ​ដល់​ប្រទេស​លីបេរីយ៉ា ដើម្បី​ទទួល​ពានរង្វាន់​ដ៏​ខ្ពង់ខ្ពស់​មួយ​ពី​ប្រធានាធិបតី​លីបេរីយ៉ា និង​អតីត​កីឡាករ​បាល់ទាត់ លោក George Weah​ ។

លោក Wenger ត្រូវបានស្វាគមន៍ដោយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសលីបេរីយ៉ា ក្នុង​ដំណើរទៅកាន់ប្រទេសនេះដើម្បីទទួលបានរង្វាន់ដ៏ធំមួយ (រូបថត៖ EPA)
លោក George Weah វ័យ​៥១ឆ្នាំ នឹង​ផ្ដល់​កិត្តិយស​សម្រាប់​លោក Wenger និង​លោក Claude Le Roy ដែល​បាន​រួមចំណែក​យ៉ាង​ធំធេង ក្នុង​អាជីព​របស់​លោក ជាពិសេស​កាលពី​លោក​នៅ​ជា​កីឡាករ​បាល់ទាត់​។

លោក Le Roy បាន​មើល​ឃើញ​ពី​សមត្ថភាព​របស់​លោក Goerge Weah ដែល​លេង​ក្នុង​តួនាទី​ជាខ្សែប្រយុទ្ធ​នៅ​ប្រទេស​កាមេរ៉ូន កាល​ពី​ទសវត្សរ៍​៨០ ហើយ​បាន​នាំ​លោក​ទៅ​ចូលរួម​ជាមួយ​ក្លឹប Monaco នៅ​បារាំង ដែល​ពេល​នោះ​លោក Wenger ជា​អ្នកដឹកនាំ។ បន្ទាប់​មក លោក Weah បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ជាមួយ​ក្លឹប PSG និង AC Milan ហើយ​បាន​ក្លាយជា​កីឡាករ​អាហ្វ្រិក​តែម្នាក់​គត់ ដែល​ធ្លាប់​ឈ្នះ​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់ FIFA កាល​ពី​ឆ្នាំ​១៩៩៥។

លោក Wenger នឹង​ទទួល​ពានរង្វាន់ "Humane Order Of African Redemption" ដែល​ផ្ដល់​ចំពោះ​បុគ្គល​ដែល​ធ្វើ​សកម្មភាព​មនុស្សធម៌​នៅ​ប្រទេស​លីបេរីយ៉ា។

(រូបថត៖ EPA)

សូម​បញ្ជាក់​ថា លោក Weah ​បាន​ចូល​និវត្តន៍​ពី​អាជីព​បាល់ទាត់ ក្នុង​ឆ្នាំ​២០០៣ ។ ក្នុង​ឆ្នាំ​២០១៧ លោក​បាន​ទទួល​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត ក្លាយ​ជា​ប្រធានាធិបតី​របស់​លីបេរីយ៉ា​៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;