នាយករដ្ឋមន្រ្តី​ថ្មី​របស់​អូស្រ្ដាលី ប្រកាស​ព្យាបាល​របួស​ក្នុង​បក្ស

  • 2018-08-26 23:51:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Scott Morrison នាយករដ្ឋមន្រ្តី​ថ្មី​របស់​អូស្រ្ដាលី កាលពី​ថ្ងៃ​ទី២៦ ខែ​សីហា ២០១៨ ម្សិលមិញ បាន​និយាយ​ថា គណៈរដ្ឋមន្រ្តី​របស់​លោក​នឹង​ចាប់ផ្ដើម​ដំណើរការ​ព្យាបាល​នៅ​ក្នុង​គណបក្ស​កាន់​អំណាច ក្រោយ​មួយ​សប្ដាហ៍​នៃ​ការ​ប្រកួតប្រជែង​ថ្នាក់ដឹកនាំ។

លោក Scott Morrison នាយករដ្ឋមន្រ្តី​ថ្មី​របស់​អូស្រ្ដាលី/ រូបភាព៖ CGTN

លោក Morrison អតីត​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​អូស្រ្ដាលី បាន​ធ្វើសច្ចាប្រណិធាន​ចូលកាន់​តំណែងនាយករដ្ឋមន្រ្តី កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍មុន បន្ទាប់​ពី​ទទួល​បាន​ការបោះឆ្នោត​គាំទ្រ​ច្រើនជាង​លោក Malcolm Turnbull អតីត​នាយករដ្ឋមន្រ្តី​អូស្រ្ដាលី នៅ​ក្នុង​គណបក្ស​សេរី។

លោក Morrison លើកឡើង​ថា "អ្វីដែលយើងបាន​ធ្វើ​ថ្ងៃ​នេះ គឺ​កំពុង​រុញ​ក្រុមការងារ​នេះជាមួយគ្នា ដើម្បី​ផ្ដល់​នូវ​ស្ថិរភាព... វា​គឺ​ជា​ការ​ចាប់ផ្ដើម​ដំណើរការ​នៃ​ការ​ព្យាបាល"។

សូម​បញ្ជាក់​ថា កាលពី​ម្សិលមិញ លោកស្រី Julie Bishop ក៏​បាន​លាលែង​ពី​រដ្ឋមន្រ្តី​ការបរទេស​អូស្រ្ដាលី​ផង​ដែរ ដោយ​លោក Marise Paye អតីត​រដ្ឋមន្រ្តី​ការពារ​ជាតិ បាន​មក​កាន់​តំណែង​រដ្ឋមន្រ្តី​ការបរទេស​ជំនួសវិញ៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;