រកឃើញ​ក្រុម​ដែល​រក​គ្រាប់​បាល់​បាន​ពី VAR លើក​ដំបូង​នៅ La Liga ហើយ​

  • 2018-08-27 06:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រព័ន្ធ​ជំនួយការ​អាជ្ញាកណ្ដាល (VAR) ត្រូវ​បាន​ប្រើប្រាស់​ជា​លើក​ដំបូង នៅ​ក្របខណ្ឌ La Liga​ ក្នុង​ការ​ប្រកួត​រវាង​ក្លឹប Espanyol និង Valencia នា​ចុង​សប្ដាហ៍​កន្លង​ទៅ ខណៈ Espanyol ជា​ក្លឹប​ដែល​អាច​រក​គ្រាប់​បាល់​បាន​ពី VAR ជា​លើក​ដំបូង នៅ La Liga ។

Espanyol បាន​យកឈ្នះ​ Valencia ដោយ​លទ្ធផល ២-០ ។

គ្រាប់បាល់ទី១ ដែលត្រូវបាន​ផ្ដល់​ឲ្យ​ដោយ​ប្រព័ន្ធ VAR នៅក្របខណ្ឌ La Liga ក្នុងការប្រកួតរវាង Espanyol ទល់នឹង​ Valencia (រូបថត៖ Marca)
គ្រាប់​បាល់​ដំបូង​ក្នុង​ការ​ប្រកួត​នេះ កើតឡើង​នៅ​ពេល​បាល់​បាន​ឆ្លង​ផុត​ខ្សែ​បន្ទាត់​ទីរបស់​ Valencia ។ កីឡាករ Granero របស់ Espanyol បាន​ទាត់​បាល់​ហ្វ្រីឃីក ទៅ​ប៉ះ​បង្គោល​ទី រួច​បាន​ខ្ទាត​ឆ្លង​ខ្សែ​បន្ទាត់ ដែល​បង្ក​ភាព​ចម្រូងចម្រាស​រវាង​កីឡាករ​ក្រុម​ទាំងពីរ ទើប​លោក​អាជ្ញាកណ្ដាល Del Cerro Grande សម្រេច​ប្រើប្រាស់​ប្រព័ន្ធ VAR​ ។

ខុស​ពី​លីគ​កំពូល​នៅ​អឺរ៉ុប​មួយ​ចំនួន លីគ​កំពូល​អេស្ប៉ាញ La Liga មិន​ប្រើប្រាស់​បច្ចេកវិទ្យា Goalline Technology នោះ​ទេ​។ VAR ក៏​ត្រូវ​បាន​បំពាក់​នៅ​លីគ​កំពូល​ដូចជា អ៊ីតាលី ​អាល្លឺម៉ង់ ព័រទុយហ្គាល់ អាមេរិក និង​លីគកំពូល​អូស្ត្រាលី ផង​ដែរ។

សូម​បញ្ជាក់​ថា VAR ត្រូវ​បាន​ប្រើប្រាស់​ជាលើកដំបូង ក្នុង​ព្រឹត្តិការណ៍ FIFA World Cup 2018 កន្លងទៅ​ នៅ​ប្រទេស​រុស្ស៊ី៕

ទស្សនាការសម្រេច​ផ្ដល់គ្រាប់បាល់លើកដំបូង ដោយ​ VAR នៅ La Liga

ប្រភព៖ Marca ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;