Man Utd ចាញ់ Spurs ៣-០ បង្កើត​កំណត់ត្រា​អាក្រក់​បំផុត១​ក្នុង​អាជីព​របស់ JM

  • 2018-08-28 03:09:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បិសាច​ក្រហម Manchester United បាន​ទទួល​បរាជ័យ​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន បន្ទាប់ពី​ប្រកួត​ចាញ់ Tottenham Hotspur ដោយ​លទ្ធផល ០-៣ នៅ​សប្ដាហ៍​ទី៣ ក្របខណ្ឌ English Premier League កាលពី​យប់មិញ។ លទ្ធផល​នេះ ជា​បរាជ័យ​ធំ​បំផុត​របស់​លោក Jose Mourinho ដែល​មិនធ្លាប់​មាន​ឡើយ​ក្នុង​អាជីព​ជា​អ្នក​ដឹកនាំ​របស់​លោក។

លោក Jose Mourinho ទះដៃឲ្យអ្នកគាំទ្រ (រូបថត៖ Shutterstock)
ក្នុង​ការ​ប្រកួត​ខាងលើ Man Utd និង Spurs មិន​អាច​រកគ្រាប់​បាល់​​បានឡើយ នៅ​ក្នុង​តង់​ទី១។ ប៉ុន្តែ ក្នុង​តង់​តី២ ត្រឹម​នាទី​៥០ ខ្សែ​ប្រយុទ្ធ Harry Kane បាន​បង្កើត​គ្រាប់​ទី​១​ឲ្យ Spurs មុន ២​នាទី បន្ទាប់ពី Lucas Moura រក​បាន​គ្រាប់​ទី២។ ចំណែក​គ្រាប់​ទី៣ ជា​ការ​រក​ពី​ខ្សែ​បម្រើ​ដដែល នៅ​នាទី​៨៤។

នេះ​ជា​លើក​ទី១ ក្នុង​អាជីព ១៨​ឆ្នាំ​កន្លង​ទៅ ដែល​លោក Jose Mourinho បាន​ដឹកនាំ​ក្រុម​ចាញ់ ២ប្រកួត​ក្នុង​ចំណោម ៣​ប្រកួត​ក្នុង​ការ​ប្រកួត​លីគ។ ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​២ Man Utd ចាញ់ Brighton ដោយ​លទ្ធផល ៣-២ តែ​ក្នុង​សប្ដាហ៍ទី១ បាន​យក​ឈ្នះ Leicester City ដោយ​លទ្ធផល ២-១៕

ទស្សនាវីដេអូ Highlight

ប្រភព៖ Goal ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;