ប្រជាជន​វៀតណាម សរសើរ​លោក Park Hang-seo ជា​គ្រូ​បង្វឹក​បាល់ទាត់​វេទមន្ត

  • 2018-08-29 06:57:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកគាំទ្រ​បាល់ទាត់​វៀតណាម​បាន​លើក​សរសើរ​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​អាយុ​ក្រោម ២៣​ឆ្នាំ​វៀតណាម លោក Park Hang-seo ថា​ជា​គ្រូ​វេទមន្ត ក្រោយ​លោក​បាន​ជួយ​ឲ្យ​វៀតណាម​ទទួល​បាន​ជ័យ​ជម្នះ​ដ៏​កម្រ នាពេលកន្លង​មក។

លោក Park Hang-seo គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​អាយុ​ក្រោម ២៣​ឆ្នាំ​វៀតណាម
ការ​លើកសរសើរ​ដូច្នេះ គឺ​ក្រោយ​ក្រុម​បាល់ទាត់​វៀតណាម​បាន​ឈ្នះ​ក្រុម​ស៊ីរី ១-០ នៅ​ព្រឹត្តិការណ៍ Asian Games កាលពី​យប់​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍​នេះ។

អ្នកគាំទ្រ​បាល់ទាត់​វៀតណាម​ជាច្រើន​បាន​សរសើរ​គ្រូ​បង្វឹក​បាល់ទាត់​ជនជាតិ​កូរ៉េខាងត្បូង​រូប​នេះ ថា លោក​បាន​អភិវឌ្ឍ​កីឡាករ​វៀតណាម​យ៉ាងច្រើន ហើយ​ការ​លេង​មាន​ទម្រង់​យ៉ាង​មុត​ស្រួច។

ជាងនេះទៅ​ទៀត អ្នកគាំទ្រ​បាល់ទាត់​វៀតណាម​ចង់​ឲ្យ​គ្រូ​បង្វឹក​ជនជាតិ​កូរ៉េខាងត្បូង​រូប​នេះ ក្លាយជា​ជនជាតិ​វៀតណាម។

សូម​បញ្ជាក់​ថា នៅ​រសៀល​ថ្ងៃ​ទី២៩ ខែ​សីហា ២០១៨​នេះ ក្រុម​វៀតណាម នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​កូរ៉េខាងត្បូង ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ការ​ប្រកួត​បាល់ទាត់ ក្នុង​ព្រឹត្តិការណ៍ Asian Games៕

អត្ថបទទាក់ទង៖

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;