ក្រសួង និង JICA ចុះ​ហត្ថលេខា​លើ​ការ​សិក្សា​រៀបចំ​គម្រោង​១៤​លាន​ដុល្លារ

  • 2018-08-30 06:46:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក តូច ចាន់កុសល រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន តំណាង​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី ​រដ្ឋ​មន្ត្រី​ក្រសួង បាន​ចូលរួម​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ពង្រាង​របាយការណ៍​នៃ​គម្រោង​សិក្សា​រៀបចំ​ប្រព័ន្ធ​កំពង់ផែ Electronic Data Interchange (EDI) ជាមួយ​តំណាង​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) នា​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ទីស្ដីការ​ក្រសួង។

លោក តូច ចាន់កុសល ចាប់ដៃជាមួយលោក Masahiko FURUICHI ក្នុងពិធីចុះហត្ថលេខា​លើ​ពង្រាង​របាយការណ៍​នៃ​គម្រោង​សិក្សា​រៀបចំ​ប្រព័ន្ធ​កំពង់ផែ Electronic Data Interchange (EDI) នាថ្ងៃទី៣០ ខែសីហា ឆ្នាំ​២០១៨ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន
ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្នុង​ឱកាស​នេះ លោក តូច ចាន់កុសល បាន​បញ្ជាក់​ថា អត្ថ​ប្រយោជន៍​នៃ​ប្រព័ន្ធ​កំពង់ផែ EDI រួមមាន​៖
  • កាត់​បន្ថយ​ការ​ចំណាយ​ពេល​វេលា​របស់​កប៉ាល់​​ក្នុង​ការ​ចេញ​ចូល​កំពង់ផែ

  • លុប​បំបាត់​ការ​ចំណាយ​ក្រៅ​ផ្លូវការ​ កុំឲ្យ​មាន​ការ​ជួប​គ្នា​រវាង​អ្នក​ផ្ដល់​សេវា​ និង​អ្នក​ទទួល​សេវា

  • ទំនើបកម្ម​កំពង់ផែ​កម្ពុជា​ស្រប​តាម​កំពង់ផែ​ទាំងឡាយ​នៅ​លើ​សាកលលោក ដែល​អាច​ទាក់ទាញ​ឲ្យ​កប៉ាល់​នានា ចេញ​ចូល​បាន​ច្រើន ជំរុញ​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​ជាតិ​បាន​ឆាប់រហ័ស​។

កំពង់ផែស្វយ័ត ខេត្តព្រះសីហនុ

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យដឹង​ថា ​គម្រោង​ប្រព័ន្ធ​កំពង់ផែ EDI មាន​តម្លៃ ១៤​លាន​ដុល្លារ​អាមេរិក។

ចំណែក​លោក Masahiko FURUICHI ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​ដឹកជញ្ជូន ធ្លាប់​បាន​បង្ហើប​ថា ប្រព័ន្ធ EDI គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ខែ​មេសា ឆ្នាំ​២០២១ ​ខាងមុខ​៕

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទទាក់ទង

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;